ចំនុច​ខ្សោយ​របស់​ iPhone 6S គឺ​ជា​គោល​ដៅ​ចម្បង​ក្នុង​ការ​ផលិត​ Samsung Galaxy S7

ព័ត៌មាន​បែក​ធ្លាយ​នៃ​លក្ខណៈ​សម្បត្តិ​​ និង​រូបរាង​របស់​​ទូរសព្ទ​ស៊េរី​ថ្មី​ដែល​នឹង​មាន​វត្តមាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ វា​បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​​នៅ​ក្នុង​​ពិភព​បច្ចេកវិទ្យា​ ហើយ​មិន​មែន​ការ​បែក​ធ្លាយ​ទាំង​អស់​វា​នឹង​ក្លាយ​ជា​កាពិត​នោះ​ទេ ប៉ុន្តែភាគ​ច្រើន​នៃ​ព័ត៌មាន​ទាំង​នោះ​គឺ​អាច​យក​ជា​ការ​បាន។

សម្រាប់​ Samsung Galaxy S7 និង S7 Edge ដែល​ជា​ទូរសព្ទ​មក​ស្នង​ដំណែង​សិស្ស​ច្បង​ S6 និង S6 edgeវិញ​ក៏​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​បែក​ធ្លាយ​ផង​ដែរ​ ទាំង​រូបរាង និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ VentureBeat កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​ឲ្យ​ដឹង​ថា​ S7 និង S7 edge អាច​នឹង​ថាមពល​ថ្ម​រហូត​ទៅ​ដល់3000mAh និង​ 3600mAh រួម​ជាមួយ​នឹង​សមត្ថភាព​មិន​ជ្រាប​ទឹក​ផង​ដែរ។

ចំណែក​ឯ​ វេបសាយ​ដ៏​ល្បី​ដែល​ភាគ​ច្រើន​និយាយ​តែ​ពី​ផលិត​ផង​ Samsung គឺSam Mobile ក៏​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ផង​ដែរ​នូវ​លក្ខណៈ​សម្បត្តិ​របស់​ S7 ។ អង្គភាព​មួយ​នេះ​បាន​ដោយ​បាន​ចុះ​ផ្សាយ​ថា​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Samsung ត្រកូល S ជំនាន់​ក្រោយ​ដែល​គ្រប់​គ្នា​ជឿជាក់​ថា​ជា Galaxy S7 នោះ​​អាច​នឹង​មាន​រន្ធ​បន្ថែម​អង្គ​ចងចាំ។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​សារព័ត៌មាន​ជា​ច្រើន​ក៏​បាន​ចុះ​ផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​របស់​ S7 ផង​ដែរ​ដូចជា ​RAM ទំហំ 4GB អេក្រង់​ទំហំ 5.1” របស់ S7 និង​អេក្រង់​កោង​ 5.5” របស់​ S7 edge ជាដើម។

ក្រលេក​ទៅ​មើល​លក្ខណៈ​សម្បត្តិ​ដែល​បែក​ធ្លាយ​របស់​ S7 និង​ S7 edge ខាង​លើ​នេះ បាន​​បញ្ជាក់​ឲ្យ​ឃើញ​ថា​ គោល​ដៅ​ចម្បង​ដែល​ Samsung ធ្វើ​ការ​ផ្លាស់​ប្ដូរ​​ ​សម្រាប់​ទូរសព្ទ​ស៊េរី​ថ្មី​ទាំង​ពីរ​របស់​ខ្លួន គឺ​សុទ្ធ​សឹង​តែ​ជា​ចំណុច​ខ្សោយ​​នៃ​ទូរសព្ទ​ iPhone 6S របស់​ Apple។

រង​ចាំ​មើល​ទាំង​អស់​គ្នា​ទៅ​មើល​ថា​តើ​ S7 និង S7 edge មាន​រូបរាង​បែបណា និង​លក្ខណៈ​សម្បត្តិ​ដូចជា​ការ​បែក​ធ្លាយ​ឬ​ក៏​អត់? ហើយ​ចាំ​មើល​ទៅ​មើល​ថា​តើ​វា​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង iPhone ស៊េរី​ថ្មី​របស់ Apple គឺ iPhone 7 បាន​ដែរ​ឬ​អត់?​​​

អត្ថបទដោយ ៖ ជលស័យ
រក្សាសិទ្ធិ​ដោយ CAMBOMAG.COM

  • ចំនុច​ខ្សោយ​របស់​ iPhone 6S គឺ​ជា​គោល​ដៅ​ចម្បង​ក្នុង​ការ​ផលិត​ Samsung Galaxy S7已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: