Neymar ស្វាគមន៍​កីឡាករ​មួយ​រូប​របស់​ Juventus បើ​សិន​គេ​ចង់​ផ្លាស់​​មក​លេង​នៅ​ Barcelona

កាល​ពី​ពេល​ថ្មីៗ​នេះ​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​របស់​ក្លឹប​ FC Barcelona គឺ​កីឡាករ​  Neymar បាន​បង្ហើប​សំដី​ថា​គេ​ស្វាគមន៍​បើ​សិន​ជាខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ Juventus គឺ​កីឡាករ​ Paul Pogba ចង់​​ផ្លាស់​មក​លេង​នៅ​ Barcelona ។

Neymar បាន​និយាយ​ប្រាប់​ទៅ​សារព័ត៌មាន​ថា​ « Pogba ជា​កីឡាករ​មួយ​រូប​ដែល​ខ្ញុំ​គិត​ថា​សាក​សម​សម្រាប់​ Barcelona ខ្ញុំ​ចូល​ចិត្ត​របៀប​លេង​របស់​គេ​ ខ្ញុំ​ក៏​ចូល​ចិត្ត​ចរិត​របស់​គេ​ដែរ​ » ។

Neymar បន្ត​ថា​ « ដូចនេះ​បើ​សិន​ជា​គេ​អាច​ផ្លាស់​មក​លេង​នៅ​ Barcelona គឺ​ជា​រឿង​ដ៏​ល្អ​ ខ្ញុំ​ស្វាគមន៍​គេ​ ហើយ​ខ្ញុំ​គិត​ថា​ពួក​យើង​នឹង​អាច​សហការ​គ្នា​បាន​ល្អ​ » ។

ក្រៅ​ពី​និយាយ​ពាក់​ព័ន្ធ​នឹង​ Pogba កីឡាករ​ Neymar ក៏​បាន​រំលឹក​ពី​ Idol របស់​គាត់​ផង​ដែរ​ ។

Neymar និយាយ​ថា​ « Robinho គឺ​ជា​និមិត្ត​រូប​របស់​ខ្ញុំ​តាំង​ពី​តូច​ ខ្ញុំ​មាន​ផ្ទាំង​រូបភាព​របស់​គាត់​នៅ​ក្នុង​បន្ទប់​គេង​របស់​ខ្ញុំ​ ខ្ញុំ​ពេញ​ចិត្ត​ការ​លេង​របស់​គាត់​ខ្លាំង​ណាស់​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Neymar ស្វាគមន៍​កីឡាករ​មួយ​រូប​របស់​ Juventus បើ​សិន​គេ​ចង់​ផ្លាស់​​មក​លេង​នៅ​ Barcelona已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: