មនុស្ស​ ៥​នាក់​បាន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​ស្រុត​ដី​ ខណៈ​រង​ចាំ​នៅ​ចំណត​ឡាន​ក្រុង

ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​​នៅ​ចំណត​រថយន្ត​ក្រុង​សាធារណៈ​មួយ​កន្លែង​ដែល​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស ៥ នាក់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នោះ​ផង​ដែរ។​

តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​បំពាក់​នៅ​តាម​ផ្លូវ​សាធារណៈ​បាន​បង្ហាញ​ថា​នៅ​ក្នុង​ពេល​ដែល​មាន​ប្រជាជន​ប្រហែល៤ទៅ៥ កំពុង​តែ​រង​ចាំ​រថយន្ត​ក្រុង​នោះ​ស្រាប់​តែ​មាន​ការ​បាក់​ស្រុត​ដី​មួយ​បាន​កើត​ឡើង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នោះ​ ខណៈ​ដែល​មាន​ស្ត្រី​ម្នាក់​ទៀត​បាន​ព្យាយាម​តោង​ខ្សែ​ជាប់​។
ក្រុម​ជួយ​សង្គ្រោះ​បាន​ទាញ​ជន​រង​គ្រោះ​ទាំង​អស់​ចេញ​ពី​រណ្ដៅ​ផង​ដែរ។ជន​រងគ្រោះ​ទាំង​បាន​រង​របួស​ស្រាល​ផង​ដែរ​ ដោយ​នាក់​ខ្លះ​រង​របួស​ដាច់​រលាត​ជើង​ និង​ខ្លះ​ទៀត​រង​របួស​ស្មា។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ណា​មួយ​ ដែល​បង្ក​ឲ្យ​មាន​ហេតុការណ៍​ដ៏​អាក្រក់​នោះ​នៅ​ឡើយ​ទេ។

សូមទស្សនាវីដែរទាំងអស់គ្នា !

អត្ថបទ​ប្រែសម្រួល៖ Mr. Rina
ប្រភព ​៖ 

  • មនុស្ស​ ៥​នាក់​បាន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​ស្រុត​ដី​ ខណៈ​រង​ចាំ​នៅ​ចំណត​ឡាន​ក្រុង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: