ខួប​កំណើត​ សុធា ពិសិដ្ឋ ចំ​ភ្លៀង​ធ្លាក់​ខ្លាំង​​​​

នេះ​គឺ​ជា​លើក​ទី​១​​​របស់​លោក សុធា ពិសិដ្ឋ ​បាន​ប្រារព្ធ​ធ្វើ​ពិធី​ខួប​កំណើត​របស់​ខ្លួន​នៅ​ភោ​ជ្ជនីដ្ឋាន​ វីហ្រ្វេន​ (V Friend) បឹង​ត្រ​បែក​​ ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ណាក្តី​ តែ​នៅ​ក្នុង​ពិធី​ខួប​កំណើត​ទាំង​មូល​នេះ​នៅ​តែ​មាន​ភ្ញៀវ​មក​ចូល​រួម​ច្រើន​កុះករ។

ខួប​កំណើត​ សុធា ពិសិដ្ឋ ចំ​ភ្លៀង​ធ្លាក់​ខ្លាំង​​​​

ថ្លែង​មក​កាន់​ Sabay នៅ​ក្នុង​ពិធី​ខួប​កំណើត​ សុធា ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឆ្នាំ​នេះ​លោក​ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​២៩ ឆ្នាំ​ហើយ​នេះ​ក៏​ជា​លើក​ទី១​របស់​ខ្លួន​ក្នុង​ឆាក​ជីវិត​។នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​នេះ​លោក​ បាន​អញ្ជើញ​ភ្ញៀវ​ដែល​ជិ​តស្និទ្ធ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ចូល​រួម​ជាង​១០​ តុ​ ។

 

តួឯក​ប្រុស​ក្នុង​រឿង​ “រនាតស្នេហ៍” បន្ថែម​ថា​៖ ​”ដំ​បូង​ឡើយ​ខ្ញុំ​គ្មាន​បំណង​ប្រារព្ធ​ពិធី​ខួប​កំណើត​នោះ​ទេ​ ទើប​ខ្ញុំ​អញ្ជើញ​ភ្ញៀវ​មក​ចូល​រួម​​ខួប​កំណើត​របស់​ខ្ញុំ​ជាង​​១០​តុ​នេះ​ ព្រោះ​កម្មវិធី​​នេះ​ធ្វើ​ឡើង​ដោយ​មិន​បាន​ព្រាង​ទុក​ជា​មុន​។ ខ្ញុំ​សុំទោស​មិត្ត​ភក្តិ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ទាំង​អស់​​ ដែល​ខ្ញុំ​មិន​បាន​អញ្ជើញ​មក​ចូល​រួ​ម​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ថ្ងៃ​នេះ​”។

ខួប​កំណើត​ សុធា ពិសិដ្ឋ ចំ​ភ្លៀង​ធ្លាក់​ខ្លាំង​​​​

នៅក្នុង​ពិធី​ខួប​កំណើត​នេះដែរ ​ម្ចាស់​កម្ម​វិធី​លោក​ សុធា ពិសិដ្ឋ មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ព្រោះ​ខួ​ប​កំណើត​​​ធ្វើ​ឡើង​ប៉ះ​ចំ​ថ្ងៃ​ភ្លៀង​ធ្លាក់​ខ្លាំង ព្រោះ​​ខ្លាច​ភ្ញៀវ​កិត្តិយស ​​មិន​អាច​មក​ចូល​រួម​ក្នុង​ថ្ងៃ​ខួប​កំណើត​។ តែ​ការ​ព្រួយ​បារម្ភ​នេះ​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​រលាយ​បាត់​ទៅ​វិញ​ព្រោះ​ភ្ញៀវ​កិត្តិយស​នៅ​តែ​បន្ត​មក​ ​អាច​​ចូល​រួម​ក្នុង​កម្ម​វិធី​បាន​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ៕ សុធា ពិសិដ្ឋ​ ប្រាប់​ Sabay ។

 

ខួប​កំណើត​ សុធា ពិសិដ្ឋ ចំ​ភ្លៀង​ធ្លាក់​ខ្លាំង​​​​

 

ខួប​កំណើត​ សុធា ពិសិដ្ឋ ចំ​ភ្លៀង​ធ្លាក់​ខ្លាំង​​​​

 

ខួប​កំណើត​ សុធា ពិសិដ្ឋ ចំ​ភ្លៀង​ធ្លាក់​ខ្លាំង​​​​

អត្ថបទ​៖ ឆុង ស៊ីណាន​

​​​​