តារា​ល្បីៗ​លេច​មុខ​ក្នុង​ថ្ងៃ​សម្ពោធ​​រឿង “ទេសចរណ៍​ឋាន​នរក”

រឿង​”ទេសចរណ៍​ឋាន​នរក” ជា​​ស្នាដៃ​ទី​១​របស់​តារា​ចម្រៀង ឈិត សុវណ្ណបញ្ញា បាន​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​យប់​មិញ​នៅ​រោងភាពយន្ត លេជេន ទួលគោក​ ដែល​មាន​វត្តមាន​តារា​ល្បី​ៗ​ចូល​រួម​ជាច្រើន​ ដូច​ជា ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ សួស វីហ្សា វី ឌីណែត និង ទេព បូព្រឹក្ស ជាដើម។

តារា​ល្បីៗ​លេច​មុខ​ក្នុង​ថ្ងៃ​សម្ពោធ​​រឿង “ទេសចរណ៍​ឋាន​នរក”
 
អ្នក​និពន្ធ​ “ទេសចរណ៍​ឋាន​នរក” លោក សុខ ចាន់ផល បាន​លើក​ឡើង​ថា​រឿង “​​ទេសចរណ៍​ឋាន​នរក” ​​និយាយ​ពី​​អ្នក​និពន្ធ​ម្នាក់​​​ឈ្មោះ​ វាសនា ចង់​សរសេរ​រឿង​ខ្មោច​ឱ្យ​ល្បី​ ត្រូវ​ទីផ្សារ​ ស្រាប់​តែ​យប់​មួយ​គេ​ ក៏​បាន​ទទួល​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​ទេសចរណ៍​ឋាន​នរក​ អញ្ជើញ​គេ​ទៅ​ទស្សនា​ និង​សិក្សា​ ដើម្បី​ការងារ​របស់​គេ​ នៅ​ឋាន​នរក​​ហើយ​​បាន​ជួប​នឹង​​តួ​ស្រី​ឈ្មោះ​ បញ្ញា​ ជា​មគ្គុទ្ទេសក៍​នាំ​ផ្លូវ​​ដើម្បី​ដើរ​កម្សាន្ត​នៅ​ឋាន​នរក។

តារា​ល្បីៗ​លេច​មុខ​ក្នុង​ថ្ងៃ​សម្ពោធ​​រឿង “ទេសចរណ៍​ឋាន​នរក”
 
“ពេល​ហ្នឹង​បញ្ញា​ ធ្វើ​ឱ្យ​ វាសនា ​មើល​ដឹង​ថា នាង​ខ្លាច​ប៉ូលិស ព្រោះ​នាង​ជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​នៅ​ឋាន​នរក​សាច់​រឿង​របស់​បញ្ញា​ ពិត​ជា​ធ្វើ​ឱ្យ​វាសនា​ចាប់​អារម្មណ៍ ហើយ​បន្ទាប់​ពី​ដឹង​ គេ​ក៏​កើត​ចិត្ត​អាណិត​ និង​ស្រលាញ់​នាង​ តែ​ក៏​ដល់​ពេល​ដែល​គេ​ត្រូវ​ត្រឡប់​មក​ឋាន​មនុស្ស​វិញ”។ លោក បន្ថែម។

រឿង​”ទេសចរណ៍​ឋាន​នរក” នឹង​ចាក់​បញ្ចាំង​គ្រប់​រោង​កុន​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ៕

អត្ថបទ៖ SAMEDY