ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!

    ​ដោយមាន​កន្លែង​ទទួលទាន​អាហារ​ធំ​ទូលាយ​បំពាក់​ជាមួយ​កៅអី​រោមសត្វ ចាន​ប៉​សឺ​ឡែ​ន និង កែវ​ធ្វើ​ពី​ត្បូង​ចរណៃ យន្តហោះ​នេះ​ប្រហែលជា​មើលទៅ​ដូច​ភោជនីយដ្ឋាន​ប្រណិត​ច្រើនជាង​។ 

​    ​នៅ​ខាងក្នុង​យន្តហោះ​នេះ​មាន​ពិ​ដាន​កោង​នៅ​គែម​សងខាង និង​បង្អួច​ញឹក​ស្មេ ហើយ​ដោយសារតែ​ផ្ទៃ​ខាង​ដ៏​ទំនើប​នេះហើយ  ទើប​យន្តហោះ​នេះ​ត្រូវគេ​ពណ៌នា​ថា​ជា​យន្តហោះ​ប្រណិត​បំផុត​លើ​ពិភពលោក​មិន​ធ្លាប់មាន​ពីមុនមក​។ 

ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!

​    ​យន្តហោះ​នេះ​ត្រូវ​បានដាក់​បង្ហាញឱ្យឃើញ​ជា​លើកដំបូង​ដោយ​ក្រុមហ៊ុន Crystal របស់​អាមេរិក ហើយ​សំបុត្រ​ធ្វើដំណើរ​រយៈពេល ១៤ ថ្ងៃ​លើ​យន្តហោះ​នេះ​គឺ​ចាប់ផ្តើម​នៅ​តម្លៃ ៥០.០០០ ដុល្លារ​។ 

​    ​ភ្ញៀវ​លើ​យន្តហោះ​នឹង​ទទួលបាន​ការបម្រើ​អាហារ​លំដាប់​សណ្ឋាគារ​ផ្កាយ​ប្រាំ ជាមួយ​មុខម្ហូប​ឆ្ងាញ់ៗ​យ៉ាង​ពិសេស​។ ក្នុង​យន្តហោះ​មាន​កន្លែង​អង្គុយ​ដ៏​ពិសេស​ចំនួន ៨៤ កៅអី ដែល​ផ្តល់ឱ្យ​ភ្ញៀវ​សម្រាក​យ៉ាង​សុខ​ស្រួល​លើ​កៅអី​ទាំងនោះ​។ 

ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!

​    ​ក្នុង​បន្ទប់ទឹក​វិញ​គឺ​បំពាក់​ទៅដោយ​ផលិតផល​ទំនើប​ផលិត​ដោយ​ក្រុមហ៊ុន​ល្បី​បំផុត​របស់​អ៊ីតាលី Etro​។ 
​    ​
​    ​ក្រុមហ៊ុន Crystal នឹង​ចាប់ផ្តើម​ហោះហើរ​យន្តហោះ​ឯកជន Boeing 777-200LR នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ ២០១៧​។ កញ្ចប់​ធ្វើដំណើរ​មាន ១៤ ថ្ងៃ ២១ ថ្ងៃ និង ២៨ ថ្ងៃ ជាមួយ​គោលដៅ​ធ្វើដំណើរ​ទៅ​កន្លែង​ដាច់ស្រយាល និង​គួរឱ្យ​រំភើបចិត្ត​បំផុត​នៅ​ជុំវិញ​ពិភពលោក​៕ 

ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!ទំនើប​ញាក់សាច់​យ៉ាងនេះ ទើប​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ផ្តើម ៥០.០០០ ដុល្លារ​ឡើងទៅ​!

ប្រភព៖ Daily Mail