មូលដ្ឋាន​នុយក្លេអ៊ែរ​អាមេរិក​ដ៏​សម្ងាត់ ដែល​លាក់​ក្រោម​ផ្ទាំង​ទឹកកក​នៅ​តំបន់ Greenland នឹង​មើលឃើញ​លើគោក ដោយសារ​ការឡើង​កម្តៅ​ពិភពលោក​

    ​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា មូលដ្ឋាន​នុយក្លេអ៊ែរ​សម្ងាត់​មួយ​ប្រហែលជា​ត្រូវបាន​លាត​ដោយ​ការ​រលាយ​ទឹកកក​នៅ Greenland អរគុណ​ចំពោះ​ការកើនឡើង​កម្តៅ​ក្នុង​ពិភពលោក​។​

​    ​កាកសំណល់​ពុល​ត្រូវបាន​រំពឹងទុក​ថា នឹង​ធ្លាយ​ចូលទៅក្នុង​សមុទ្រ​ប្រសិនបើ​ទឹកកក​បន្ត​រលាយ​នៅ​ជុំវិញ​ជំរំ Camp Century ដែលជា​ទីតាំង​ស្រាវជ្រាវ​បោះបង់ចោល​មួយ​របស់​យោធា​សហរដ្ឋអាមេរិក​អំឡុង​សង្គ្រាមត្រជាក់​ក្នុង​ឆ្នាំ ១៩៦៧​។​

មូលដ្ឋាន​នុយក្លេអ៊ែរ​អាមេរិក​ដ៏​សម្ងាត់ ដែល​លាក់​ក្រោម​ផ្ទាំង​ទឹកកក​នៅ​តំបន់ Greenland នឹង​មើលឃើញ​លើគោក ដោយសារ​ការឡើង​កម្តៅ​ពិភពលោក​

​    ​មូលដ្ឋាន​នេះ​បាន​ក្លាយជា​ទីតាំង​ម៉ាស៊ីន​ផលិត​នុយក្លេអ៊ែរ​ចល័ត​របស់​ពិភពលោក​ដំបូង​គេ​នៅពេល​វា​បាន​បើកទ្វារ​ស្វាគមន៍​ទាហាន​ចំនួន ២០០ នាក់​ក្នុង​ឆ្នាំ ១៩៥៩ ហើយ​បានរួម​បញ្ចូល​ទាំង​បណ្តាញ​រូង​ក្រោម​ដី​ចម្ងាយ​បី​គីឡូម៉ែត្រ​ដែល​កប់​នៅក្រោម​ទឹកកក​។​

​    ​យ៉ាងណាក្តី សូម្បីតែ​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក ដែល​បាន​គ្រប់គ្រង​តំបន់​នេះ​នៅពេលនោះ​ក៏​គ្មាន​នរណា​ប្រាប់​អំពី​បំណង​ពិតប្រាកដ​នៃ​ជំរំ​នុយក្លេអ៊ែរ ដែលមាន​ឈ្មោះថា  Project Iceworm នេះដែរ ដែល​គេ​សង់​ឡើង​ក្នុង​បំណង​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ​ចេញពី​រូង​ក្រោម​ទឹកកក​សំដៅ​ទៅរក​ប្រទេស​នានា​ក្នុង​សហភាពសូវៀត​។​

មូលដ្ឋាន​នុយក្លេអ៊ែរ​អាមេរិក​ដ៏​សម្ងាត់ ដែល​លាក់​ក្រោម​ផ្ទាំង​ទឹកកក​នៅ​តំបន់ Greenland នឹង​មើលឃើញ​លើគោក ដោយសារ​ការឡើង​កម្តៅ​ពិភពលោក​

​    ​Project Iceworm ត្រូវបាន​បោះបង់ចោល​ដោយសារ​អស្ថេរភាព​ទឹកកក ហើយ​បន្ទាប់មក​ជំរំ Camp Century ក៏ត្រូវ​បាន​បិទ ប៉ុន្តែ​កាក​សំ​ណស់​គីមី​ប្រមាណ ៩.២០០ តោណ​នៅតែ​ស្ថិតនៅក្រោម​ទឹកកក​មកទល់​ថ្ងៃនេះ​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា សរីរាង្គ Polychlorinated Biphenyls ដែល​បង្ក​ជំងឺមហារីក​ដល់​មនុស្ស អាច​ត្រូវបាន​បញ្ចេញ​ទៅក្នុង​ទឹក​ជុំវិញ​ទីតាំង​នេះ​។​

មូលដ្ឋាន​នុយក្លេអ៊ែរ​អាមេរិក​ដ៏​សម្ងាត់ ដែល​លាក់​ក្រោម​ផ្ទាំង​ទឹកកក​នៅ​តំបន់ Greenland នឹង​មើលឃើញ​លើគោក ដោយសារ​ការឡើង​កម្តៅ​ពិភពលោក​

​    ​កាក​សំណ​ស់​នេះ​ត្រូវបាន​កប់​នៅក្រោម​ទឹកកក​កម្រាស់ ៣៥ ម៉ែត្រ ប៉ុន្តែ​យោងតាម​ការសិក្សា​មួយ​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Geophysical Research Letters បាន​លើកឡើងថា ការឡើង​កម្តៅ​ពិភពលោក​អាច​បង្ក​ឱ្យ​ទឹកកក​នេះ​រលាយ​ក្នុង​រយៈពេល ៧៥ ឆ្នាំ​ទៀត​។​

មូលដ្ឋាន​នុយក្លេអ៊ែរ​អាមេរិក​ដ៏​សម្ងាត់ ដែល​លាក់​ក្រោម​ផ្ទាំង​ទឹកកក​នៅ​តំបន់ Greenland នឹង​មើលឃើញ​លើគោក ដោយសារ​ការឡើង​កម្តៅ​ពិភពលោក​

​    ​ការសិក្សា​នេះ​បាន​អះអាងថា កាកសំណល់​អាថ៌កំបាំង​នេះ​អាចជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក ដា​ណឺ​ម៉ាក និង Greenland ហើយ​អាច​បណ្តាលឱ្យមាន​បញ្ហា​ចម្រុះ​ជាតិ​សាសន៍ និង​ពហុ​ជំនាន់​។​

មូលដ្ឋាន​នុយក្លេអ៊ែរ​អាមេរិក​ដ៏​សម្ងាត់ ដែល​លាក់​ក្រោម​ផ្ទាំង​ទឹកកក​នៅ​តំបន់ Greenland នឹង​មើលឃើញ​លើគោក ដោយសារ​ការឡើង​កម្តៅ​ពិភពលោក​

​    ​ជាការ​ឆ្លើយតប មន្ទីរ​បញ្ច​កោណ​បាន​និយាយថា រដ្ឋាភិបាល​អាមេរិក​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក និង​អាជ្ញាធរ​នៅ Greenland ដើម្បី​ដោះស្រាយ​រឿងនេះ​ជាមួយគ្នា​៕

ប្រភព៖ Independent