តើ​គួរ​ធ្វើ​បុណ្យ​តប​ស្នង​សង​គុណ​ឪពុក​ម្ដាយ​នៅ​ពេល​ណា?

នៅ​ពេល​រដូវ​បុណ្យទាន​ម្ដងៗ ជាពិសេស​បុណ្យ​ចូល​ឆ្នាំ ឬ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គេ​តែង​ឃើញ​កូនចៅ​សម្ដែង​ចិត្ត​កតញ្ញុតាធម៌ ជូន​លុយ បាយ ម្ហូប ឬ​ឧបករណ៍​សម្ភារៈ​ប្រើប្រាស់​ដល់​ឪពុក​ម្ដាយ​របស់​ខ្លួន។ ប៉ុន្តែ​អាណាព្យាបាល​ចំនួន​យល់​ថា ការ​ធ្វើ​បុណ្យ​ជាមួយ​ឪពុក​ម្ដាយ មិន​មែន​ធ្វើ​តែ​ក្នុង​រដូវ​បុណ្យទាន​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ។

ឪពុក​ម្ដាយ​មួយ​ចំនួន​លើក​ឡើង​ថា ក្នុង​មួយ​ឆ្នាំ​ឪពុក​ម្ដាយ​មិន​មែន​ចាយ​លុយ​តែ ១០​ម៉ឺន​រៀល ឬ​ក៏​ពិសា​របាយ​តែ​មួយ​ចាន​ពេល​កូនៗ​ផ្ដល់​ឲ្យ​នៅ​រដូវ​បុណ្យ​ទាន​ទេ។

មាន​សម្បុរ​ខ្មៅ វ័យ​ជាង ៦០​ឆ្នាំ ជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​តាកែវ លោកស្រី វង់ សេម  ថ្លែង​ដាស់​អារម្មណ៍​ដល់​មហាជន​ទូទៅ​ថា ការ​តបស្នង​គុណ​ឪពុក​ម្ដាយ​មិន​ចាំបាច់​ធ្វើ​ក្នុង​រដូវ​បុណ្យទាន​នោះ​ទេ។ ស្ត្រី​រូប​នេះ​មិន​ទាមទារ​ឲ្យ​កូនៗ គិតគូរ​ដល់​អ្នក​មាន​គុណ​គ្រប់​ពេល ឬ​គ្រប់​ថ្ងៃ​នោះ​ដែរ ប៉ុន្តែ​កូនៗ​ក៏​ត្រូវ​ទុក​ឲ្យ​ឪពុក​រហូត​មួយ​ឆ្នាំ​ទើប​អើត​ម្ដង​នោះ​ដែរ៖ «»។

លោកស្រី វង់ សេម ក៏​មិន​ជំទាស់​នឹង​គំនិត ឬ​សកម្មភាព​ការ​សង​គុណ​ឪពុក​ម្ដាយ​របស់​កូនៗ​នា​រដូវ​បុណ្យទាន​ដែរ ប៉ុន្តែ​ប្រសិនបើ​កូន​ចៅ​រស់​នៅ​ជិត​ឪពុក​ម្ដាយ ទោះ​កូន​ហុច​បាយ​មួយ​ចាន សម្ល​មួយ​ចាន ទឹក​មួយ​កែវ ក៏​ជា​ការ​តបស្នង​សងគុណ​ឪពុក​ម្ដាយ​ដែរ។

ស្ត្រី​ដែល​រស់​នៅ​ក្នុង​ជីវភាព​ក្រ​លំបាក​រូប​នេះ​ប្រាប់​ថា ទោះ​កូនៗ​លោកស្រី​មិន​សូវ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​គេ​ជូន​បាយ​ជូន​ម្ហូប​មក​លោកស្រី​ជា​ញឹកញាប់ លោកស្រី​យល់​ថា នេះ​ហើយ​ជា​អ្វី​ដែល​កូន​លោកស្រី​បាន​ធ្វើ​ទាន​ដល់​លោកស្រី ហើយ​វា​ប្រសើរ​ជា​ជាង​ការ​នឹកនា​ដល់​លោកស្រី​តែ​នៅ​រដូវ​បុណ្យ​ទាន៖ «»។

ខែ​មន្ត​សន្ត​រដូវ កូនចៅ​ជូន​លុយ​ឪពុក​ម្ដាយ ឬ​ជូន​បាយ​សម្ល​ដល់​ឪពុក​ម្ដាយ សឹង​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ។ ពលរដ្ឋ​ភាគ​ច្រើន​ដែល​ចំណាកស្រុក​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ឬ​ប្រទេស​ជិត​ខាង ក៏​ចាប់​ផ្ដើម​នាំ​គ្នា​វិល​ទៅ​ស្រុក​ជួបជុំ​ឪពុក​ម្ដាយ​របស់​ពួកគេ​ដែរ។

​ទាក់ទង​រឿង​នេះ​ដែរ ពលរដ្ឋ​មួយ​រូប​ទៀត​របស់​នៅ​រាជធានី​លោកស្រី ចេ ចេន ប្រាប់​ថា នៅ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ កូន​លោកស្រី​បាន​ជូន​ថវិកា បាយ នំ​ចំណី​ខ្លះៗ​ជូន​ឱ​ពុក​ម្ដាយ។ លោកស្រី​បន្ត​ទៀត ក្រៅ​ពី​រដូវ​បុណ្យ លោកស្រី​ត្រូវ​រស់​នៅ​ខ្លួន​ទីពឹង​ខ្លួន។ ស្ត្រី​ជា​ម្ដាយ​រូប​នេះ​បន្ត​ថា លោកស្រី​តែង​ប្រាប់​ទៅ​កូន​របស់​លោក​ឲ្យ​ប្រឹង​រក​ធ្វើ​រក​ប្រាក់​ចាំ​ជួប​គ្នា​នៅ​រដូវ​បុណ្យទាន​ក៏បាន​ដែរ៖ «»។

​ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត​មាន​អាយុ ៥៩​ឆ្នាំ លោក យា ជា  ប្រាប់​ថា កូន​របស់​លោក​តែងតែ​​ផ្តល់​ថវិកា​ជា​ញឹកញាប់ ពោល​បើ​គេ​រក​បាន​ច្រើន​ផ្ដល់​ច្រើន​រក​តិច​ផ្ញើ​តិច។ លោក​យល់​ថា ការ​នឹក​នា​ឪពុក​ម្ដាយ​មិន​មែន​សំដៅ​លើ​រដូវ​បុណ្យទាន​ទេ ហើយក៏​មិន​ចាំ​ដល់​ពេល​លោក​ឈឺ​ចាំ​គិតគូរ​នោះ​ដែរ៖ «»។

​ពលរដ្ឋ​ខ្លះ​ទៀត​យល់​ថា បុណ្យទាន ឬ​ការ​ផ្ដល់​អ្វី​មួយ​មិន​ចាំបាច់​តែ​កូន​ត្រូវ​ធ្វើ​ផ្ដល់​ឪពុក​ម្ដាយ​នោះ​ទេ ប្រសិនបើ​ឪពុក​ម្តាយ​មាន​ជីវភាព​ធូរធារ​ជាង​កូន គួរ​ផ្ដល់​អំណោយទាន​ខ្វះ​ទៅ​កូន។  មតិ​ខ្លះ​ការ​ទៀត​យល់​ថា ការ​តបស្នង​សងគុណ​ឪពុក​ម្ដាយ​មិន​ចាំតែ​ត្រូវ​ចំណាយ​លុយ​កាក់ ពួកគេ​អាច​បង្ហាញ​នឹក​រលឹក ការ​ជជែក​កម្សាន្ត ឬ​មិន​ក៏​ធ្វើ​ឪពុក​ម្ដាយ​ពិបាក​ដោយសារ​កូន​ក៏​ជា​ការ​សងគុណ​ឪពុក​ម្ដាយ​ដែរ។

​លោក ឡុង ចែកំសាន្ត ប្រាប់​ថា លោក​តែង​ទូន្មាន​ដល់​កូនៗ​ឲ្យ​ធ្វើ​ល្អ​ចំពោះ​ពុក​ម្ដាយ ឬ​បងប្អូន សាច់​ជាតិ​មិន​ចាំតែ​រដូវ​បុណ្យទាន​ទេ។ លោក​ថា សព្វថ្ងៃ​នេះ ប្រសិនបើ​កូន​ណា​មិន​សូវ​មាន​ជីវភាព​ធូរធារ​លោ​ក៏​ជូន​លុយកាក់​ទៅ​នោះ​វិញ៖ «»។

ថ្ងៃ​ទី​៣០ ខែ​កញ្ញា និង​ថ្ងៃ​ទី​​១ ថ្ងៃ​ទី​២ ខែ​តុលា ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។ តាម​ទំនៀម​ចាស់​ពី​បរម​បុរាណ​មក ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​ថ្ងៃ ១​កើត ខែ​អស្សុជ ពុទ្ធបរិស័ទ​នាំ​គ្នា​ធ្វើ​ពិធី​ជូន​ដំណើរ​ព្រលឹង​ដូនតា​ត្រឡប់​ទៅ​ទីឋាន​ដើម​វិញ បន្ទាប់​ពី​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​អស់​រយៈពេល ១៥​ថ្ងៃ​រួច​មក។ ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ទីក្រុង​ភ្នំពេញ ដែល​មាន​មនុស្ស​ណែនណាន់តាន់តាប់​ប្រែ​ជា​ស្ងប់​មិន​សូវ​មាន​ពលរដ្ឋ​ច្រើន​ទេ ដោយ​ពលរដ្ឋ​ភាគ​ច្រើន​វិល​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ​ដើម្បី​ជួបជុំ​សាច់ញាតិ។

​ព្រះ​ភិក្ខុ ជិនតាកមោ ហ៊ាង ម៉ៅ គង់នៅ​វត្ត​ស្ទឹងមានជ័យ មាន​ថេរដីកា​ថា ការ​បំពេញ​បុណ្យ​កុសល​ដល់​ឪពុកម្ដាយ ឬ​អ្នក​មានគុណ មិន​ចាំបាច់​តែ​ធ្វើ​នៅ​រដូវ​បុណ្យទាន​ទេ។ ព្រះអង្គ​បន្ត​ថា កូនចៅ​អាច​ធ្វើ​តាម​លទ្ធភាព​របស់​ខ្លួន​មាន​ទោះ​តិច ឬ​ច្រើន៖ «»។

​អ្នក​មាន​ជំនឿ​លើ​បុណ្យ​បាប​យល់​ថា ប្រសិនបើ​បុគ្គល​ណា​មួយ​សាង​បុណ្យ​កុសល​យ៉ាង​ណា​ចំពោះ​អ្នក​មាន​គុណ កូនចៅ​របស់​គេ​នឹង​ធ្វើ​ទង្វើ​នោះ​ទៅ​គេ​វិញ​ដូច​អ្វី​ដែល​គេ​សាង​ទៅ​ឪពុក​ម្ដាយ​របស់​គេ​ដែរ៕