Chelsea និង​បរិច្ចាគ​ថវិកា​មួយ​ចំនួន​ពី​ការ​លក់​សំបុត្រ​ទៅ​ជួយ​ជន​ភៀស​ខ្លួន​

ថ្វី​ត្បិត​ជន​ភៀស​ខ្លួន​ជា​ច្រើន​មួយ​បាន​ទៅ​ដល់​ជំរំ​សុវត្ថិភាព​នៅ​តំបន់​អឺរ៉ុប​ក្ដី​ប៉ុន្តែ​ពួក​គេ​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ចាំ​បាច់​ ។ដូចនេះ​ហើយ​ក្លឹប​ Chelsea បាន​ប្រកាស​ថា​ពួក​គេ​និង​យក​ថវិកា​១អ៊ឺរ៉ូ​ពី​ការ​លក់​សំបុត្រ​មួយ​សន្លឹក​ក្នុង​ការ​ចូល​រួម​ទស្សនា​ការ​ប្រកួត​នៅ​ទឹក​ដី​ Stamford Bridge ចំនួន​២​ប្រកួត​ទៅ​ឲ្យ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ ។ ដោយ​ប្រកួត​ទី​១​ពេល​ Chelsea ប៉ះ​ជាមួយ​ក្លឹប​ Maccabi Tel Aviv និង​ប្រកួត​ទី២​គឺ​ប៉ះ​ Arsenal ។

ហើយ​កាល​ពី​យប់​ម្សិល​មិញ​ Chelsea ទើប​តែ​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​ Maccabi Tel Aviv ដោយ​លទ្ធផល​៤ទល់​នឹង​០ ខណៈ​ដែល​ការ​ប្រកួត​នេះ​មាន​អ្នក​ទស្សនា​រហូត​ដល់​៤០,៦៨៤​នាក់​ ដូចនេះ​មាន​ន័យ​ថា​ពេល​នេះ​ Chelsea មាន​ថវិកា​ចំនួន​៤០,៦៨៤​អ៊ឺរ៉ូ​ត្រៀម​ផ្ដល់​ឲ្យ​ជន​ភៀស​ខ្លួន​រួច​ទៅ​ហើយ​ ។ ប៉ុន្តែ​ Chelsea នៅ​រង់​ចាំ​ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​ពេល​ពួក​គេ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Arsenal នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​បន្ថែម​ទៀត​ ។

គួរ​បញ្ជាក់​ថា​មិន​មែន​មាន​តែ​ក្លឹប​ Chelsea មួយ​ទេ​គឺ​មាន​ក្លឹប​ជា​ច្រើន​ទៀត​ដូចជា​ Bayern Munich , Real Madrid , និង​ Porto ជា​ដើម​ក៏​បាន​ផ្ដល់​ថវិកា​របស់​ពួក​គេ​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea និង​បរិច្ចាគ​ថវិកា​មួយ​ចំនួន​ពី​ការ​លក់​សំបុត្រ​ទៅ​ជួយ​ជន​ភៀស​ខ្លួន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: