ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

សព្វ​ថ្ងៃ​កង​ទ័ព​អាកាស​បាន​ជា​ក្លាយ​ជា​កងទ័ព​មួយ​ដ៏​សំខាន់​ និង​ មាន​ឥទ្ធិពល​មួយ​ក្នុង​ការ​ប្រយុទ្ធ​ ​អម​ជា​​ជំនួយ​ដល់​កង​ទ័ព​ជើង​គោក​ ។ មាន​ចំនួន​យន្តហោះ​ច្រើន​ក៏​មិន​ប្រាកដ​ថា​ជា​កងទ័ព​ខ្លាំង​ជាង​គេ​នោះ​ដែរ វា​ទាក់​ទង​នឹង​បច្ចេកវិទ្យា​បំពាក់​ជាមួយ​ផង​ដែរ​ ដូចនេះ​​តោះ​មក​មើល​ កងទ័ព​អាកាស​ដែល​ខ្លាំង​ជាង​គេ​ក្នុង​លោក​ទាំង​១០ ៖​ ​

១០.ជប៉ុន៖ ​

​ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​កង​ទ័ព​អាកាស​ដ៏​ខ្លាំងក្លា​មួយ​ តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២​មក​ម្ល៉េះ​ ។ ជប៉ុន​មាន​យន្ត​ហោះ​ចម្បាំង​ដ៏​​ខ្លាំង​មួយ​ ឈ្មោះ​ថា​ Assaulter squadrons ដោយ​វា​មាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​រ៉ាដា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​លោក​ ដែល​កត្តា​នេះ​ហើយ​ជួយ​ឲ្យ​ជប៉ុន​មាន​សក្ដានុពល​ទ័ព​អាកាស​យ៉ាង​ខ្លាំង​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

៩.អូស្ត្រាលី​ ៖

កងទ័ព​អាកាស​ Royal Australian Airforce បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩២១ ដែល​ចាប់​តាំង​ពី​ការ​កកើត​នោះ​​ប្រទេស​អូស្ត្រាលី​បាន​ប្រើ​ប្រាស់​កង​ទ័ព​អាកាស​មួយ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​រាល់​ពេល​ដែល​​មាន​ជម្លោះ​ម្តង​ៗ​ ។ ​

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

៨.អាល្លឺម៉ង់ ៖

Luftwaffe ​ជា​ឈ្មោះ​កងទ័ព​អាកាស​របស់​អាល្លឺម៉ង់​ ។ កង​ទ័ព​អាល្លឺម៉ង់​នេះ​ហើយ​ដែល​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​សម័យ​សង្គ្រាម​លោក​ និង​ សម័យ​ទំនើប​នេះ​ ដោយ​សារ​តែ​ពួក​គេ​មាន​អ្នក​បើក​បរ​យ៉ាង​ជំនាញ​ បូក​ផ្សំ​ជាមួយ​បច្ចេកវិទ្យា​យ៉ាង​ទំនើប ។ ​

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

​៧.ប៉ាគីស្ថាន ​៖

ត្រូវ​បាន​គេ​រាប់​ចូល​ជា​ប្រទេស​ដែល​មាន​កងទ័ព​អាកាស​ដ៏​ខ្លាំង​មួយ​ក្នុង​លោក​មិន​ថា​មក​អ្នក​បើក​បរ​ឬ​បច្ចេកវិទ្យា​នោះ​ទេ​ គឺ សុទ្ធ​តែ​ជំនាញ​ លើស​ពី​នេះ​ក៏​ដោយ​សារ​តែ​ចំនួន​យ៉ាង​ច្រើន​នៃ​យន្តហោះ​ចម្បាំង​ទំនើប​ៗ​​ជា​ច្រើន​ដូច​ជា​ Chengdu J-7របស់​ចិន​,​ F-16 ,Mirage 3 Mirage 5 របស់​បារាំង​ផង​ដែរ​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

៦.បារាំង​ ៖

កងទ័ព​អាកាស​បារាំង​ត្រូវ​បាន​គេ​ហៅ​ថា​ Arm’ee de l’air ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​ ១៩០៩ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កងទ័ព​អាកាស​ដ៏​ខ្លាំង​មួយ​ ជាមួយ​ការ​បំពាក់​​នូវ​ការ​កំណែ​​បច្ចេកវិទ្យា​​ថ្មី​ៗ​ និង​មាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ខ្លាំង​ខុស​ពី​គេ​ផង​ដែរ​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

៥.ឥណ្ឌា ៖

កងទ័ព​អាកាស​​យក្ស​មួយ​នេះ​ មាន​សមត្ថភាព​ខ្លាំង​មិន​ចាញ់​មហាអំណាច​លោក​ខាង​លិច​ប៉ុន្មាន​នោះ​ទេ​ ដោយ​ខ្លួន​អាច​មាន​សមត្ថភាព​ផលិត​និង​ឆ្នៃ​យន្តហោះ​ Sukhoi mk 30 របស់​រុស្សី ចំនួន​១៤០​គ្រឿង​​បន្ទាប់​រុស្សី​យល់​ព្រម​ចុះ​កិច្ច​សន្យា​អនុញ្ញាត​​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

​​៤.ចក្រភព​អង់គ្លេស​ ៖

កងទ័ព​អាកាស​របស់​អង់គ្លេស​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កងទ័ព​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​លោក​ ។ ក្បួន​ពិសេស​មួយ​របស់​អង់គ្លេស​ គឺ​ ការ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

៣.ចិន​ ៖

មហា​យក្ស​ចិន​មួយ​នេះ​បាន​ឈរ​នៅ​តំណែង​លេខ​៣​ ដោយ​មាន​យន្តហោះ​ប្រយុទ្ធ​ប្រមាណ​ជា​១៥០០​គ្រឿង​ ហើយ​យន្តហោះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ខ្លាំង​នោះ​មាន​ដូច​ជា​ Shenyang J-11 និង Hian H-6 ដែល​មាន​សមត្ថភាព​ទម្លាក់​គ្រាប់​បែក​យ៉ាង​អស្ចារ្យ​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក
​​២.រុស្សី​ ៖

ចាប់​តាំង​ពី​សហភាព​សូវៀត​បាន​ដួល​រលំ​មក​ រុស្សី​បាន​ខិត​ខំ​បន្ត​អភិវឌ្ឍន៍​និង​ពង្រឹង​វិស័យ​យោធា​ខ្លូន​មិន​សំចៃ​នោះ​ទេ​ ដែល​មក​ដល់​មក​ពេល​នេះ​រុស្សី​បាន​បង្កើត​នូវ​យន្តហោះ​ចម្បាំង​ដ៏​ខ្លាំង​ជា​ច្រើន​ ។
យន្តហោះ​ MIG – 31 ឬ​​​រហស្សនាម​ថា​ អ្នក​ប្រមាញ់​ចចក​ មួយ​នេះ​ ពិត​ជា​មាន​សមត្ថភាព​ខ្ពស់​មិន​ថា​ ល្បឿន​, បច្ចេកវិទ្យា​អាវុធ​ ឬ យុទ្ធសាស្ត្រ​នោះ​ទេ​ លើស​ពី​នេះ​រុស្សី​ក៏​មាន​យន្តហោះ​ខ្សែ​ស្រ​លាយ Sukhoi ផង​ដែរ ដូច​ជា​ SU-30 និង​ SU-35 ដែល​យន្តហោះ​ដ៏​ខ្លាំង​ទាំង​អស់​នេះ​​សុទ្ធ​តែ​អាច​គ្រប់​គ្រង​ ឬ ដោះ​ស្រាយ​រាល់​ពេល​ដែល​មាន​បញ្ហា​​​បាន​ទាំង​អស់​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក

១.សហរដ្ឋអាមេរិក ៖

ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ជាង​គេ​​ស្ទើរ​គ្រប់​វិស័យ​ ហើយ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​កងទ័ព​អាកាស​ដ៏​រឹង​មាំ​មួយ​ផង​ ។ F-16 ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ស្ទាំង​កំណាច​ ​ ដែល​វា​មាន​សមត្ថភាព​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ និង​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​យន្តហោះ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ចំណោម​យន្តហោះ​ដ៏​ខ្លាំង​ដទៃ​ក្នុង​លោក​ផង​ដែរ​ ។

ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក
F-16 ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​មួយ​ចំនួន​ទៀត​ផង​ដែរ​តាម​កំណែ​របស់​វា​ ដូច​ជា​ viper, Falcon ជាដើម​ ។​

ចុច​អាន​ ៖
ចុច​អាន​ ៖

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ប្រទេស​ទាំង​១០​​ដែល​មាន​​ទ័ព​អាកាស​ខ្លាំង​ជាង​គេ​ក្នុង​លោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: