កីឡាករ​ At Madrid មួយ​រូប​កំពុង​ស្ថិត​ក្នុង​គោល​ដៅ​របស់​លោក​ Jose Mourinho ( បញ្ជាក់​មិន​មែន​ Griezmann ទេ​ណា​ )

គ្រូបង្វឹកថ្មីរបស់ក្លឹប Manchester United គឺលោក Jose Mourinho បានបង្ហើបឲ្យដឹងថារូបលោកកំពុងមានគម្រោងក្នុងនាំយកខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Atetico de Madrid ដែលកីឡាកររូបនោះមានឈ្មោះថា Saul Niguez មកកាន់ក្លឹប Man Utd ។

ខណៈយោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថាក្លឹប Man Utd អាចនឹងធ្វើការដេញថ្លៃដល់រហូតដល់តម្លៃប្រហែល៥៤លានផោនឯណោះចំពោះកីឡាករវ័យ២១ឆ្នាំរូបនេះ ព្រោះបច្ចុប្បន្នកីឡាករ Saul នៅជាប់កុងត្រាជាមួយ At Madrid ដល់ឆ្នាំ២០២១ទើបបញ្ចប់ ដូចនេះបើ Man Utd ចង់ទិញគេគឺត្រូវចំណាយច្រើនទៅលើការទិញផ្ដាច់កុងត្រា ។

ជាការពិតកីឡាករ Saul បានសាងភាពលេចធ្លោរបស់ខ្លួនខ្លាំងគួរសមជាមួយ AT Madrid នៅរដូវកាលនេះដោយគេបានស៊ុតបញ្ចូលទីចំនួន៨គ្រាប់ក្នុងការបង្ហាញខ្លួន៣៤ប្រកួត ។ ហើយការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេរបស់កីឡាកររូបនេះគឺការប្រកួតរវាង At Madrid និង Bayern Muich ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champion League ដែលពេលនោះគេអាចញាក់ដាច់កីឡាករ Bayern ដល់ទៅ៣-៤នាក់ហើយអាចស៊ុតបញ្ចូលទីយ៉ាងល្អផងដែរ ។

តោះសូមទស្សនាការស៊ុតបញ្ចូលទីដ៏ល្អរបស់គេពេលប៉ះ  Bayern និងការប្រកួតផ្សេងៗទៀត ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​ At Madrid មួយ​រូប​កំពុង​ស្ថិត​ក្នុង​គោល​ដៅ​របស់​លោក​ Jose Mourinho ( បញ្ជាក់​មិន​មែន​ Griezmann ទេ​ណា​ )已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: