ថា​ម៉េច​ផលិត​កម្ម​ Rock នឹង​ត្រឡប់​មក​វិញ ?

កាលពីពេលថ្មីៗនេះដំណឹងដ៏រសើបមួយត្រូវបានចែករំលែកតពីម្នាក់ទៅម្នាក់តាមរយៈបណ្ដាញសង្គម Facebook នោះគឺផលិតកម្មដែលធ្លាប់តែជាដៃគូរប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយផលិតកម្មហង្សមាស គឺផលិតកម្ម Rock នឹងត្រលប់មកវិញ ក្រោយប្រកាសបិទអស់ប៉ុន្មានឆ្នាំមកនេះ។

ដំណឹងមួយនេះត្រូវបានផ្សព្វផ្សាយដោយ Page មួយដែលមានឈ្មោះថា ដោយ Page មួយនេះបានបង្ហោះរូបតារាចម្រៀងមួយចំនួនដោយមានភ្ជាប់ជាមួយនឹង Logo របស់ផលិតកម្ម Rock និងបានសរសេរថា ៖

ដំណឹងគួរអោយភ្ញាក់ផ្អើលមួយ ផលិតកម្មដ៏ធំមួយដែលធ្លាប់ជាដៃគូរប្រជែងយ៉ាងស្វិតស្វាញជាមួយផលិតកម្មហង្សមាសពីមុន គឺផលិតកម្មRock ពេលនេះដំណើរការសារឡើងវិញហើយ ជាមួយបទ Original Song សំរាប់កូនខ្មែរ Share ពីមោទនភាពដ៏អស្ចារ្យដែលផលិតកម្មដែលមិនចម្លងបទពីបរទេសបានកើតសារឡើងវិញ លឺថានឹងមានការប្រលងចំរៀងជ្រើសរើសតារាចម្រៀងថែមទៀតផង។

ប៉ុន្តែបើក្រឡេកទៅមើលទំព័រ Facebook របស់ផលិតកម្មរ៉ក ដែលប្រើឈ្មោះថា ឯនោះវិញ គ្រាន់តែបង្ហោះរូបតារាចម្រៀង និង បង្ហើបថា កំពុងតែរៀបចំតារាចម្រៀងតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់ចាប់ផ្តើមភ្លាមៗនោះទេ។

ចំពោះកាលបរិច្ឆេទ នៃការរស់រានមានជីវិតឡើងវិញរបស់ផលិតកម្មដែលធ្លាប់តែផលិតបទចម្រៀងមិនចំលងបរទេសនេះ គឺមិនទាន់មានការប្រកាសជាផ្លូវការពីតំណាងផលិតកម្ម ឬ បុគ្គលដែលពាក់ព័ន្ធនោះទេ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នា៕

  • ថា​ម៉េច​ផលិត​កម្ម​ Rock នឹង​ត្រឡប់​មក​វិញ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: