កីឡាករ​ក្រូអាត​មួយ​រូប​និយាយ​ថា​ ៖ ខ្ញុំ​មិន​ជឿ​ថា​ Ronaldo និង​មិត្ត​រួម​ក្រុម​អាច​​ឈ្នះ​ពាន​ Euro 2016 នោះ​ទេ​

យើងឃើញថាបច្ចុប្បន្នក្រុមជម្រើសជាតិព័រទុយហ្គាល់បានឡើងទៅវគ្គ៨ក្រុមនៃពានរង្វាន់ Euro 2016 ហើយក្រោយបានយកឈ្នះទាំងប្រផិតប្រផើយដោយលទ្ធផល១ទល់នឹង០លើក្រុមជម្រើសជាតិក្រូអាត ។ យ៉ាងណាថ្មីៗនេះក្នុងបទសម្ភាសន៍មួយជាមួយ Daily mail កីឡាករមួយរូបរបស់ជម្រើសជាតិក្រូអាតគឺ Verdran Corluka មិនរំពឹងថា Ronaldo និងមិត្តរួមព័រទុយហ្គាល់គេអាចឈ្នះពាន Euro 2016 ឡើយ ។

ដោយ Verdran Corluka បាននិយាយថា « ខ្ញុំមិនជឿថា Ronaldo នឹងមិត្តរួមក្រុមអាចឈ្នះពាន Euro 2016 នោះទេ ។ ពួកគេអាចឈ្នះពួកយើងគ្រាប់តែដោយសំណាងប៉ុននោះ ពួកគេគ្រាន់តែការពារហើយរង់ចាំឱកាសវាយសម្រុក ក្រុមដែលសាកសមឡើងទៅវគ្គ៨ក្រុមសមតែជាពួកយើងទៅវិញទេ » ។

Verdran Corluka បន្តថា « ជាការពិតគ្រប់គ្នាប្រហែលជាឃើញហើយថា Ronaldo មិនអាចបង្ហាញទម្រង់ល្អនោះទេព្រោះគេគ្មានបាល់លេងច្រើនសោះ ដោយសារតែក្រុមរបស់គេផ្ដោតលើការពារច្រើននោះ ដូចនេះបើពួកគេរក្សាទម្រង់លេងបែបនេះខ្ញុំមិនគិតថាមិនអាចឈ្នះពានបានឡើយ » ។

គួររំលឹកថាកាលឈ្នះក្រូអាតគឺក្រុមជម្រើសព័រទុយហ្គាល់ស៊ុតបញ្ចូលទី១១៧ដែលនោះជាការស៊ុត Ricardo Quaresma ក្រោយការបញ្ជូនពីកីឡាករ Cristiano Ronaldo ។ សូមបញ្ជាក់ថាក្នុងវគ្គ៨ក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវជួបជាមួយជម្រើសជាតិប៉ូឡូញ ។

ដូចនេះរង់ចាំមើលទាំងអស់គ្នាតើព័រទុយហ្គាល់អាចទៅលេងវគ្គបន្តហើយអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃពាន Euro2016 បានដែរឬទេ ?

  • កីឡាករ​ក្រូអាត​មួយ​រូប​និយាយ​ថា​ ៖ ខ្ញុំ​មិន​ជឿ​ថា​ Ronaldo និង​មិត្ត​រួម​ក្រុម​អាច​​ឈ្នះ​ពាន​ Euro 2016 នោះ​ទេ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: