ខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំ

6 Videos


តារាចម្រៀងប្រុសល្បីឈ្មោះលោក ខេមរៈ សេរីមន្ត បានផ្ញើសារជូនពរពុកម៉ែបង ប្អូនទាំងអស់ឱ្យធ្វើដំណើរទទួលបានសុវត្ថិភាពទាំងអស់គ្នានៅក្នុងឱកាសនៃថ្ងៃបុណ្យភ្ជុំនេះ ។

ខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំ

ថ្ងៃនេះលោក ខេមរៈ សេរីមន្ត បានបង្ហោះរូបថតមួយស្លឹកយ៉ាងស្រស់ស្អាតដែលបា នថតជាមួយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ព្រម ទាំងបានសរសេរសារអមជាមួយនឹងរូបថតនោះថា «សូមពុកម៉ែបងប្អូនធ្វើដំណើរទៅទីជិត ទីឆ្ងាយក្នុងឱកាសបុណ្យភ្ជុំនេះទទួលបានសុវត្តិភាពទាំងអស់ណា!!!» ។

ខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំ

តាមរយៈសារខ្លីមួយនេះគេអាចចាត់ទុកថា លោក ខេមរៈ សេរីមន្ត ជាតារាចម្រៀង រូបនេះដែលបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចរាចរ ។ ក្រៅពីជាតារាចម្រៀងល្បី ឈ្មោះហើយនោះលោកក៏តែងតែយកចិត្តទុកដាក់ក្នុងកិច្ចការជួយសង្គមផងដែរ ជាពិសេស គឺបញ្ហាសុវត្ថិភាពចរាចរនេះតែម្តង ។

ខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំ

តារាចម្រៀងលោក ខេមរៈ សេរីមន្ត បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំងណា ស់ ហើយបទចម្រៀងរបស់លោកភាគច្រើនត្រូវនឹងចំណូលចិត្តអ្នកគាំទ្រស្ទើរតែគ្រប់វ័យ ។

ខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំ

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺគេតែងតែឮបទចម្រៀងរបស់លោកត្រូវបានបេក្ខ ជនប្រលងចម្រៀងក្នុងកម្មវិធីធំៗជ្រើសរើសយកមកច្រៀងដើម្បីប្រឡងថែមទៀតផង ហើ យបើនិយាយពីកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងរូបនេះ គឺទទួលការគាំទ្រខ្លាំងទាំងក្នុង និង ក្រៅប្រទេស ៕ យ៉ានុ

ខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំខេមរៈ សេរីមន្ត ជូនពរឱ្យអ្នកធ្វើដំណើរទាំងអស់មានសុវត្ថិភាពក្នុងឱកាសថ្ងៃបុណ្យភ្ជុំ