កីឡាករ Angel Di Maria យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ នឹង​ក្លិប​យក្ស​នៅ​ទ្វីប​អឺរ៉ុប

គួរ​បញ្ជាក់​ផង​ដែរ​ កាល​ពី​ឆ្នាំ​មុន​កីឡាករ​ Di Maria យល់​ព្រម​ចូល​រួម​ជាមួយ​ក្លិប Man Utd តែ​មួយ​គត់ ហើយ​បាន​បំបែក​កំណត់ត្រា​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​អង់គ្លេស​ នៃការផ្ទេរក្នុង​តម្លៃ​ខ្លួន ៥៨ លាន​ផោន​ ក៏ប៉ុន្តែ​គាត់​បាន​ជួប​នឹង​ការ​លំបាក​ក្នុង​ការ​ចូល​លេង​។

បើ​យោង​តាម​ការ​សែត​បារាំង Le Parisien  កីឡាករ Angel Di Maria បាន​យល់​ព្រម​​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ក្នុង​កិច្ច​សន្យា​រយៈពេល​ ៥​ ឆ្នាំជាមួយក្លិប Paris Saint Germain។

ការ​សែត​បារាំង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​​នេះ​​​បាន​អោយ​ដឹង​ទៀត​​ថា ការ​ចរចា​រវាង​ក្លិប​កំពុង​តែ​ដំណើរ​ការ​បាន​យ៉ាង​ល្អ​។ ក៏​ប៉ុន្តែ​ក្លិប​ទាំង​ពីរ​នៅ​មិន​ទាន់​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ជាមួយ​លោក​ Louis Van Gaal ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​រវាង​ក្លិប​ និង​ក្លិប​ជាប់​គាំ​លើ​ការ​ផ្ទេរ​ខ្លួន​របស់​កីឡាករ​ Di Maria។

លោក Laurent Blanc ជាអ្នក​គ្រប់គ្រង​ក្លិប PSG បាន​ឲ្យ​ដឹង​ថា គាត់​នឹង​ធ្វើ​ការងារ​មួយ​នេះ​អោយ​បាន ឆាប់រហ័ស​រវាង​ក្លិប​និង​ក្លិប​នៃ​ការផ្ទេរ​ Di Maria មក PSG៕


ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 

  • កីឡាករ Angel Di Maria យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ នឹង​ក្លិប​យក្ស​នៅ​ទ្វីប​អឺរ៉ុប已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: