ឆ្នាំនេះ មានគេ Surprise ឌួង ហ្សូរីម៉ា ខ្លាំងជាងឆ្នាំមុនទៀត (មានវីដេអូ)

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ តារាសម្តែងស្រី និងជាពិធីការិនី កញ្ញា ឌួង ហ្សូរីម៉ា តែងតែរៀបចំពិធីខួបកំណើត មិនឲ្យខកខានម្តងណាឡើយ។ ចុះចំណែកឆ្នាំ២០១៦នេះ តើមានអ្វីប្លែកសម្រាប់តារាស្រីរូបនេះ?

ចំពោះឆ្នាំនេះផងដែរ កញ្ញា ឌួង ហ្សូរីម៉ា មិនបានរៀបចំពិធីខួបកំណើតធំដុំ ដូចជាឆ្នាំមុននោះទេ ដែលគ្រាន់តែជួបជុំក្រុមគ្រួសារ ទទួលទានអាហារពេលល្ងាច នៅក្នុងហាងតែប៉ុណ្ណោះ។ ប៉ុន្តែក្រុមគ្រួសារ និងមិនបានធ្វើឲ្យថ្ងៃកំណើតរបស់នាង ប្រកបទៅដោយសភាពសោះកក្រោះនោះទេ គឺពួកគេ បាន Surprise នាង ដោយកាន់នំខេកពោរពេញទៅដោយតុក្កតា Kitty ដើរតាំងពីមុខផ្លូវ ចូលទៅក្នុងហាង។ 

សកម្មភាពរបស់ក្រុមគ្រួសារ និងមិត្តភក្តិ បានធ្វើឲ្យឌួង ហ្សូរីម៉ា សប្បាយចិត្តយ៉ាងខ្លាំង រកពាក្យថ្លែងមិនបាន។ ហើយក្នុងនោះដែរ គេក៏សង្កេតឃើញថា មានតារាសិល្បៈមួយចំនួន បានចូលរួមដូចជា កញ្ញា អាវីហ្សា កញ្ញា អ៊ឹង និមល អ្នកនាង ចន ច័ន្ទលក្ខិណា តារាម៉ូដែល ស្រីនៀត ជាដើម៕

ចង់ដឹងថា កញ្ញា ឌួង ហ្សូរីម៉ា រំភើបចិត្តយ៉ាងណា ពេលត្រូវគេ Surprise ក្នុងថ្ងៃកំណើតបែបនេះ តោះទស្សនាវីដេអូទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងស្រី ឌួង ហ្សូរីម៉ា ដែលជាប្អូនស្រីបង្កើត របស់កញ្ញា ឌួង ហ្សូរីដា បានប្រារព្ធពិធីខួបកំណើត របស់នាង យ៉ាងអធិកអធម ដោយមានភ្ញៀវកិត្តិយស ជាច្រើន បានចូលរួម ជាពិសេសនោះ គឺតារាល្បីៗ តែម្តង។

បើក្រឡេកទៅមើលសម្លៀកបំពាក់ របស់តារាល្បីៗ និងអ្នកដទៃទៀត ដែលបានចូលរួម ក្នុងកម្មវិធីខួបកំណើតនោះ គឺពួកគេបានស្លៀកឈុត ពណ៌ខ្មៅ ស្ទើរតែគ្រប់គ្នា ដែលញ៉ាំងទិដ្ឋភាព ក្នុងពិធីនោះ សុទ្ធតែពណ៌ខ្មៅ តែម្តង។

មិនតែប៉ុណ្ណោះ តារាចម្រៀងប្រុស រូបសង្ហា ប្រចាំផលិតកម្មថោន គឺលោក សុគន្ធ ថេរ៉ាយុ បានធ្វើឲ្យ កញ្ញា ឌួង ហ្សូរីម៉ា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយរូបគាត់ បានជូនកាដូមួយ ឲ្យទៅនាង។

ទោះបីជាយ៉ាងណា មិនមាននរណាម្នាក់ ដឹងថា នៅក្នុងកាដូនោះ គឺជាអ្វីឡើយ ប៉ុន្តែនៅពេលដែល កញ្ញា ហ្សូរីម៉ា បើកមើល ក៏បានធ្វើឲ្យ អ្នកចូលរួមទាំងអស់ ស្រែកហ៊ោរ យ៉ាងខ្លាំង តែម្តង៕

ចង់ដឹងថា កាដូដែល លោក ថេរ៉ាយុ បានឲ្យទៅ កញ្ញា ហ្សូរីម៉ា ជាអ្វីទេ? តោះ! ទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload