ចម្ងល់​ទាក់ទង​នឹង​វីដេអូ​បង្ហាញ​ពី​រលក​ទំនាញ​ដែល​ត្រូវ​បាន​ រក​ឃើញ​​ជា​លើក​ដំបូង​

ថ្មីៗ​នេះ​ វ៉ែបសាយ​​ Futurism បាន​បញ្ចេញ​នូវ​វីដេអូ​មួយ​ដែល​ធ្វើ​ការ​សង្ខេប​អំពី​ការ​ប្រកាស​​ពី​ការ​រក​ឃើញ​នូវ​រលក​ទំនាញ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​ LIGO (Laser Interferometer Gravitational-Wave Observatory)ដែល​ជា​មជ្ឈមណ្ឌល​អង្កេត​មើល​រលក​ទំនាញ​ដោយ​ប្រើ​ឧបករណ៍​ Laser Interferometer។​តាមរយៈ​វីដេអូ​ខ្លី​នេះ​ រលក​ទំនាញ​នេះ​ គឺ​ជា​រលក​អង្គាញ់ៗ​នៅ​ក្នុង​លំហ​សកម្ម​ (ដូច​មាន​ក្នុង​វីដេអូ) ហើយ​អ្នក​វិទ្យាសាស្ត្រ​អាច​រក​វា​ឃើញ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ដ៏​ស្មុគស្មាញ​ ដែល​ហៅ​ថា​ Laser Interferometry។

ចុះ​ហេតុអ្វី​ការ​រក​ឃើញ​នេះ​មាន​សារៈសំខាន់​?​ តាមពិត​ទៅ​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​អំពី​វា​ ជា​យូរ​មក​ហើយ​ ប៉ុន្តែ​រក​មិន​ឃើញ​ ។ ដូច​នេះ​ ការ​រក​ឃើញ​នូវ​រលក​ទំនាញ​នេះ​ គឺ​​ជា​ការ​រក​ឃើញ​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ផ្នែក​រូបវិទ្យា​ជាង​មួយ​សតវត្ស​មក​នេះ​ ត្បិតថា​ វា​នឹង​បើក​ទ្វារ​​សម្រាប់​​សករាជ​ថ្មី​មួយ​​នៃ​ការ​ស្រាវជ្រាវ​​អំពី​លំហ​ និង​តារា​ ព្រម​ទាំង​អាច​ឲ្យ​តារាវិទូ​អាច​សិក្សា​អំពី​រូង​​ខ្មៅ Black Holes ដោយ​ផ្ទាល់​ទៀត​ផង​ ។ បន្ថែម​លើ​នេះ​ទៀត​ តារាវិទូ​ ក៏​នឹង​​អាច​សិក្សា​បន្ថែម​​​ពី​កំណើត​នៃ​ចក្រវាល​ ហើយ​​អាច​ប្រើប្រាស់​រលក​ទំនាញ​នេះ​ ដើម្បី​រុករក​នូវ​វត្តមាន​នៃ​វត្ថុ​ធំៗ​ និង​ចម្លែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ចក្រវាល​​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​ គំនិត​អំពី​រលក​ទំនាញ​នេះ​ បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ជា​លើក​ដំបូង​ដោយ​លោក​ Albert Einstein ដែល​ជា​អ្នក​ប្រាជ្ញ​រូបវិទ្យា​ និង​ជា​អ្នក​​បង្កើត​នូវ​ទ្រឹស្ដី​ទំនាក់ទំនង​​ ប៉ុន្តែ​នៅ​ពេល​នោះ​លោក​បាន​លើកឡើង​ថា​ គេ​មិន​អាច​ធ្វើ​​ពិសោធន៍​ពី​វត្តមាន​របស់​រលក​ទំនាញ​នេះ​​​នោះ​ទេ​ ។

We just found gravitational waves!! Scientists at LIGO have confirmed!

Posted by on Thursday, February 11, 2016

សម្រាប់​អ្នក​ដែល​មិន​​អាច​​ទស្សនា​វីដេអូ​​ខាង​លើ​​នេះ​បាន​សូម​ទស្សនា​វីដេអូ​​ដោយ​ 

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖ Futurism.com
​​​​​​​

  • ចម្ងល់​ទាក់ទង​នឹង​វីដេអូ​បង្ហាញ​ពី​រលក​ទំនាញ​ដែល​ត្រូវ​បាន​ រក​ឃើញ​​ជា​លើក​ដំបូង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: