កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​នីហ្សេរីយ៉ា​២​រូប​ក្លាយ​ជា​គោលដៅ​របស់​ Arsenal និង​ Man City

តាម​សារព័ត៌មាន​ The Guardian បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ Arsenal និង​ Man City កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​យក​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​២​រូប​ដែល​កំពុង​លេង​នៅ​ជម្រើស​យុវជន​របស់​ក្លឹប​ Diamond Football ។

ដែល​កីឡាករ​មួយ​រូប​មាន​ឈ្មោះ​ថា​ Kelechi Nwakali ដែល​បច្ចុប្បន្ន​មាន​វ័យ​១៧​ឆ្នាំ​និង​កីឡាករ​មួយ​រូប​ទៀត​មាន​ឈ្មោះ​ថា​ Samuel Chukwueze ដែល​មាន​វ័យ​ទើប​តែ​១៦​ឆ្នាំ​ ខណៈ​ពួក​គេ​ទាំង​២​សុទ្ធ​តែ​ជា​តួអង្គ​សំខាន់​ដែល​ជួយ​ឲ្យ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​អាយុ​ក្រោម​១៧​ឆ្នាំ​ឈ្នះ​ពាន​ Under 17 World Cup នៅ​ឆ្នាំ​២០១៥​ ដោយ​ក្នុង​ព្រឹត្តិការណ៍​នោះ​ពួក​គេ​ទាំង​២​ស៊ុត​បញ្ចូល​ទី​បាន​ម្នាក់​៣​គ្រាប់​ដូច​គ្នា​ ។

យោង​តាម​របាយ​ការណ៍​បាន​បញ្ជាក់​ថា​ Arsenal បាន​ផ្ដល់​តម្លៃ​៣​លាន​ផោន​ដើម្បី​ទិញ​យក​កីឡាករ​ទាំង​២​ ប៉ុន្តែ​ប្រធាន​គ្រប់​គ្រង​ក្លឹប​ Diamond Football លោក​ Apugo ទំនង​ជា​មិន​ទាន់​ចង់​លក់​កីឡាករ​ទាំង​២​រូប​នេះ​ទេ​ ។ ដោយ​ឡែក​ចំពោះ​ Man City មិន​ទាន់​បាន​បញ្ជាក់​តម្លៃ​ដែល​ពួក​ចង់​ទិញ​កីឡាករ​ទាំង​២​នេះ​នៅ​ឡើយ​ទេ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​នីហ្សេរីយ៉ា​២​រូប​ក្លាយ​ជា​គោលដៅ​របស់​ Arsenal និង​ Man City已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: