មេ​ឆ្នោត​ធំ​ៗ​សុ​ទ្ធសឹង​ជា​សមត្ថកិច្ច​ផង?

ខេត្តកំពង់ស្ពឺ ៖ ​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ​ដែល​លោកស្នងការ​នគរបាល​បាល​ខេត្ត​ដាក់​បទបញ្ជា​អោយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​បង្ក្រាប​ល្បែង​ស៊ី​សង​នៅ​ក្នុង​ផ្សារ​នាគ​ព័​ន្ធ​កំពង់ស្ពឺ​ ក៏ដូច​ជា​កូន​ក​ញ្ជ្រែងដើរ​កត់​តាម​ផ្ទះរ​របស់​មន្ត្រី​អ្នកមាន​អំណាច​យសស័ក្តិ​ម្នាក់ក្នុង​ខេ​ត្ត​​កំពង់ស្ពឺ​។

តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​មួយ​រូប​បានអោយ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ​ លោក​ឧ​ត្តម​សេនីយ៍​ទោ​កែវ ពិសី​​ ​ស្នងការ​រន​គ​បាល​ខេត្ត​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​បំផុត ​មក​ការ​រិ​យា​ល័យ​ព្រ​រ​ហ្ម​ទណ្ឌ​កំរិត​ស្រាល ​ធ្វើ​យ៉ាងណា​បង្ក្រាប​ល្បែង​កន្ទុយលេខ​អោយ​អស់​នៅ​ក្រុង​ច្បារមន​ ។​

មន្ត្រី​ដដែល​បន្ត​ទៀត​ថា​ ​ពិតជា​លំបាក​ណាស់ ​ចំពោះ​ការិយាល័យ​របស់​លោក​ក្នុង​ការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​នេះ​ព្រោះថា​ មេ​ឆ្នោត​ធំ​ៗ​ទាំងអស់​សុ​ទ្ធសឹង​ជា​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​ ហើយ​មាន​អំណាច​យ​ស័ក្តិ​ថែម​ទៀត​ផង​ ដែលសមត្ថកិច្ច​ល្មម​ៗ​ មិនសូវ​ហា៑ន​ទៅ​ក្បែរ​ប៉ុន្មាន​ឡើយ ។​

មន្ត្រី​រូប​នោះ​មិន​បាន​បង្ហើប​ថា​ តើ​មេ​ឆ្នោត​ធំ​ជាងគេ​ នឹង​មាន​អំ​ណាច​ទាំងនោះ​ឈ្មោះ​អ្វី​នោះ​ទេ ​គ្រាន់តែ​ប្រាប់​ថា ​ជា​កងកម្លាំងប្រដាប់អាវុធ​ តែ​មិនមែន​ជា​នគរបាល​ហើយ​ក៏​មិនមែន​ទាហាន​នោះ​ដែរ ​។

ពាក់​ព័​ន្ឋ​នឹង​ការ​ដាក់​ផែនការ​បង្ក្រាប​ល្បែង​ឆ្នោត​ដុះ​ស្លែ​ក្នុង​ផ្សារ​នេះ​ដែរ​ លោក​វរសេនីយ៍ត្រី​កែវ ​វាសនា​ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​អោយ​ដឹង​ថា ​វា​ពិតជា​លំបាក​បន្តិច​ហើយ​ ចំពោះ​ការិយាល័យ​របស់​លោក ​ដែល​លោកស្នងការ​ដាក់​ផែនការ​អោយ​បង្ក្រាប​ល្បែង​មួយ​នេះឱ្យ​អស់ ​ព្រោះថា​មេ​ឆ្នោត​ទាំងនេះ​ ជា​សមត្ថកិច្ច​ដូច​លោក​ដែរ​ កាលណា​ធ្វើ​ទៅ​តាំង​មាន​អ្នក​មក​អន្តរាគមន៍​ថា​ កុំ​ធ្វើ​បើ​ធ្វើ​ហាក់​មិន​យល់មុខ​គ្នា​ ក្នុង​នាម​សមត្ថកិច្ច​ដូច​គ្នា​តែបើ​មិន​ធ្វើការ​បង្ក្រាប​យើង​ខុស​ជាមួយ​មេ​ "។​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់ពី​ធ្វើឱ្យ​មាន​ករណី​ឈ្លោះទាស់ទែង និង​ហិង្សា​ក្នុង គ្រួសារ​​ ដោយសារតែល្បែងឆ្នោតនេះ ។ តែទោះបីជាមានការចាប់ខ្លួនក៏ដោយគេឃើញបុរសរូូបនេះ ហាក់ដូចជាគ្មាន​ការ​បារម្ភ​​អ្វីសោះ ដោយមានទឹកមុខញញឹម​ស្រស់ស្រាយទៀត ។

​ហេតុការណ៍នេះ ​​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០៨ ​កញ្ញា ​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​ក្បែរផ្សារ​ព្រំ​​ក្រោម ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ មេ​ឆ្នោត​ដុះ​ស្លែខាងលើ ​ឈ្មោះ​ហ៊ី វណ្ណ​ឌី ​អាយុ​៣៥​​ឆ្នាំ មានទីលំនៅ​​​ក្នុងភូមិ​​ ដោយ​​​ធ្វើ​ជា​មេ​ឆ្នោត​ជា​យូរ​មក​​ហើយ ។ ​  

​លោក​រី ដា​រ៉ា អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅក៏​បានឱ្យ​ដឹងទៀត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា បុរស​ម្នាក់​បាន​កត់​កន្ទុយលេខ​ឆ្នោត​ជា​យូរ​មក​ហើយ ទើប​​លោក​ដឹកនាំ​កម្លាំង​ចំនួន​៦​នាក់​ទៅ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ លោក​បន្ត​ថា បុរស​ខាងលើ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​​​មក​ហើយ ​ឱ្យ​បញ្ឈប់​​​ព្រោះវា​​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​សង្គម បង្ក​ទៅ​ជា​អំពើ​ហិង្សា​​ច្រើន​ ហើយ​ថែម​ទៀត​ក្លាយទៅជា​ចោរលួច​ប្លន់​ កាប់ សម្លាប់​ថែម​ទៀត​ផង ។ ​

​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩ ​កញ្ញា​នេះ ​​មេ​ឆ្នោត​រូបនេះ បាន​បញ្ជូន​បន្តទៅស្នងការ​នគ​របាល​ខេត្ត ដើម្បី​កសាង​​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​​ខេត្ត​ប៉ៃលិន ។

​គួរ​បញ្ជាក់​ថា ល្បែង​កន្ទុយលេខ​ឆ្នោត​ កំពុង​ពេញ​និយម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​ កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ មាន​មេ​ឆ្នោត​ចំនួន​២​នាក់​នៅ​ក្រុងប៉ៃលិន បាន​ចាញ់ឆ្នោត​ដោយ​ម្នាក់​ចាញ់ឆ្នោត​អស់​៥​ពាន់​ដុល្លារ និង​ម្នាក់​ទៀត​ចាញ់​អស់​ជាង​២​ម៉ឺន​ដុល្លារ រហូត​ដល់​ប្រកាស​លក់​ដី លក់​ផ្ទះ ​សង​ជំពាក់​បំណុល​គេ​ថែម​ទៀត​ផង ។

​ចំណែក​​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​តែ​ចាត់ការ​បំបាត់​ការ​​ល្បែង​កន្ទុយលេខ​ឆ្នោត ក៏​ដូច​ជា​ល្បែង​ផ្សេង​ៗ​ទៀត​​ផង​ដែរ ព្រោះ​អី​គេ​សង្កេត​ឃើញ​មន្ត្រីរាជការ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​លេងល្បែង​ដែរ ។ ​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មេ​ឆ្នោត​ធំ​ៗ​សុ​ទ្ធសឹង​ជា​សមត្ថកិច្ច​ផង?

មេ​ឆ្នោត​ធំ​ៗ​សុ​ទ្ធសឹង​ជា​សមត្ថកិច្ច​ផង?

មេ​ឆ្នោត​ធំ​ៗ​សុ​ទ្ធសឹង​ជា​សមត្ថកិច្ច​ផង?