លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ខណៈដែល​កំពុង​ជិះ​ម៉ូតូ​កាត់​ភ្លៀង​ស្រាប់តែ​​បុក​គ្នា​យ៉ាង​ទំហឹង​ បណ្តាលឱ្យមនុស្ស​ស្លាប់​២​នាក់​ និង​​របួសធ្ងន់​២​នាក់ ​ហើយ​​ត្រូវ​បានដឹកទៅ​សង្គ្រោះ​ដែលហេតុការណ៍នេះ ​កើតឡើង​កាលពី​​វេលា​ម៉ោង​០៧ និង៣០​នាទី​ថ្ងៃ​ទី​២៨ កញ្ញា​ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ភូមិ​ភ្នំ​ធំ​ថ្មី​ ឃុំ​អូរ​ប្រាសាទ ​ស្រុក​មង្គល​បុ​រី​។

​ប្រភពឱ្យ​ដឹងថា​ ​​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​ធុន​ហុងដា ​C125​ ​​ពាក់​ស្លាក់​លេខ​ប៉ៃលិន​1A-6821​ ដែល​ជិះ​ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​មក​ជើង ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥​ ​ហើយ​ជន​រង​គ្រោះ​២​នាក់​ទៀត​ បាន​ជិះ​ម៉ូតូ​​គ្មាន​ស្លាកលេខ ជិះ​បញ្ច្រាសទិសគ្នា ​ពី​ជើង​មក​ត្បូង​។ ហើយមេឃ​​​​កំពុង​ធ្លាក់​ភ្លៀងខ្លាំង​ ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​មាន​ល្បឿន​លឿន​ លុះ​ដល់​ចំណុច​ផ្លូវ​កោងក៏​បុក​គ្នា​ពេញទំហឹង​លាន់​​ប្រាវតែម្តង ហើយម៉ូតូខូចយ៉ាងដំណំផងដែរ ។

ទោះបីជាយ៉ាងណា គេមិនទាន់អត្តសញ្ញាណ​ជនរងគ្រោះទាំង៤នាក់នៅឡើយទេ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កាលពីវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងអ្នករួមដំណើរពីក្រោយ ពុំត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ​ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1SC- 2130 ចំណែករថយន្តបង្ក មិនត្រូវបានគេស្គាល់ម៉ាកនោះទេ ក្រោយកើតហេតុ ព្យាយាមបើករត់គេចខ្លួន។

នគរបាលបន្តថា មុនពេលកើតហេតុ ​គេឃើញជនរងគ្រោះទាំងពីរ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ច្រាស់ទិសគ្នា បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ជ្រុលបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលបោកនិងថ្នល់ ស្លាប់អ្នកបើកបើកបរម៉ូតូ ចំណែកអ្នករួមដំណើរពីក្រោយ ត្រូវបានគេដឹងថា ជាប្អូនជីដូនមួយ និងជនរងគ្រោះរងរបួសធ្ងន់ ដោយសារខ្ទាត់ធ្លាក់ចូលប្រឡាយទឹក ចំណែករថយន្តបង្ក បានព្យាយាមរត់គេចខ្លួន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ

លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ

លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ

លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ

លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ

លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ

លាន់ឮប្រាវពេលកំពុងភ្លៀងខ្លាំង រត់ទៅមើល ពុទ្ធោ