ពិតជា​ប្រែប្រួលមែន នៅ​មាត់ទន្លេ​ក្រុង​កំពង់​ចាម​

ខេត្តកំពង់ចាម ​៖  ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ បាន​ធ្វើការ​កែ​លម្អ​តាម​ដង​ទន្លេ​ក្រុង​កំពង់ចាម ដោយ​បាន​ធ្វើ​សួនច្បារ​ក្រាល​ការ៉ូឡើង​រលោង​ស្អាត ​មាន​ទាំងបាន​ធ្វើ​រូប​ត្រីដំរី ព្រមទាំង​ការ​រចនា​ម៉ូត​ផ្សេង​ៗ​ទៀត  មាន​បំពាក់​អំ​ពូ​ល​ភ្លើង ឲ្យ​កាន់តែ​មាន​ភាព​ស្រស់ស្អាត​នៅ​ពេល​រាត្រី ​គឺមិន​ចាញ់​បរទេស​ប៉ុន្មាន​នោះ​ទេ ។

​បុរស​ម្នាក់​ឈ្មោះភិន ស្រ៊ា​ង អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស  ក្រុង​កំពង់ចាមប្រាប់​ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៨ កញ្ញា ​​ថា នៅ​ពេល​ដែល​រូប​លោក​ បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូចេញពីផ្ទះ​របស់​ខ្លួន​ជាមួយ​ប្រពន្ធ​និង​កូន ឃើញ​ទេសភាព​ស្រស់​ស្អាត​តាម​សួនច្បារ​មាត់ទន្លេ​ត្រង់​មុខខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម ដោយ​បាន​ចាក់សោម៉ូតូ​ទុក​ត្រឹមត្រូវអែប​ច​ញ្ចើ​ម​ថ្នល់ ​រួច​មកអង្គុយ​លេង​ស្រូប​យក​ខ្យល់អាកាស ដើម្បី​បំបាត់​ទុក​ព្រួយ​កង្វល់ឃើញ​ថា​ ស្អាត​ទាំងនេះ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ផង​ដែរ ។