ម្រេច​កំពត រីក​ផ្ទៃ​ដី​ដាំដុះ​កាន់​តែ​ច្រើន

ម្រេច​កំពត​មាន​ការ​ទទួល​ស្គាល់​​ជា​លក្ខណៈ​អន្តរជាតិ​ថា​មាន​គុណភាព​​ខ្ពស់​។

 

លោក​ឡាយ ទាង អ្នក​មើល​ការ​ខុសត្រូវ​ចម្ការ​ម្រេច​តាទីវ​​​ខេត្ត​​កំពត​ប្រាប់​ថា  ខេត្តកំពត​មាន​ការ​អំណោយ​ផល​សម្រាប់​ការ​ដាំ​ដំណាំ​ផ្សេងៗ​។ ដោយ​ឡែក​ម្រេច​កំពត​មាន​ការ​ទទួល​ស្គាល់​កម្រិត​គុណភាព​ខ្ពស់ ដោយ​មានការ​វា​យតម្លៃ​ពី​អ្នក​ជំនាញ ទើប​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​នានា​បាន​វិនិយោគ​ផ្ទៃដី​ដាំ​ដុះ​​ម្រេច​​កាន់​តែ​ច្រើន​មាន​ទាំង​​ក្រុមហ៊ុន​បារាំង ជប៉ុន កូរ៉េ​។