ទៅ​លេង​កំពត​ កែប កាត់​តាម​កំពង់ត្រាច កុំ​ភ្លេច​សាក​ទៀប​ធម្មជាតិ​អ្នក​ភូមិ​ព្រែក​ផ្តៅ

បើ​​​​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​កំពត​ កែប​កាត់​ផ្លូវ​កំពង់​ត្រាច​​តាម​ផ្លូវ​ជាតិ​លេខ ៣១​ ​អាច​ឈប់​​​​​ទិញ​​​​​​ដំណាំ​​ហូប​ផ្លែ​​អ្នក​ស្រុក​​ ដែល​ដាំ​ដុះ​​តាម​រដូវកាល​​​ដែល​មិន​ប្រើ​ជាតិ​គីមី​ និ​ង​កំពុង​​ហុច​ផ្លែ​ផ្កា​​​​​យ៉ាង​ល្អ​។

 

​រីករាយ​​ជាមួយ​ទេសភាព​តាម​ដង​ផ្លូវ​ ​ទស្សនា​​ផល​ដំណាំ​អ្នក​ស្រុក​​អម​សង​ខាង​ផ្លូវ​រំលេច​ពណ៌​បៃតង​​ស្រស់​ ប៉ុន្តែ​មក​ដល់​ភូមិ​ព្រែក​ផ្តៅ​ចម្ងាយ​ជាង ១០០ គីឡូម៉ែត្រ​​ពី​ផ្លូវ​បំបែក​គូស នឹង​ឃើញ​តូប​តូចៗ​ជា​ច្រើន​ ដាក់​លក់​ផលិតផល​ដំណាំ​ហូប​ផ្លែដែល​ដាំដុះ​តាម​ធម្មជាតិដូចជា​ទាប ស្វាយ​ជា​​ផលិតផល​​ក្នុង​ស្រុក​ដែល​​​​ដាំ​ដោយ​អ្នក​ស្រុក​រស់នៅ​ទី​នោះ​​​​ផ្ទាល់​។