ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

ថ្មីៗ​នេះ​ អង្គការ​សហប្រជាជាតិ​ទើប​តែ​បាន​បញ្ចេញ​នូវ​ តារាង​សន្ទស្សន៍​ការ​អភិវឌ្ឍន៍​មនុស្ស​ (HDI) សម្រាប់​ឆ្នាំ​២០១៥​របស់​ខ្លួន​ ដែល​ជា​ផ្នែក​មួយ​នៃ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ការ​អភិវឌ្ឍន៍​មនុស្ស​។ តារាង​សន្ទស្សន៍​ការអភិវឌ្ឍន៍​មនុស្ស​នេះ​ ធ្វើ​ការ​វាយ​តម្លៃ​ប្រទេស​ទាំង​អស់​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ចំនួន​ បី​ គឺ អត្រា​សង្ឃឹម​រស់​ (អាយុ​ជា​មធ្យម​ដែល​មនុស្ស​អាច​រស់​ដល់​) ការ​អប់រំ​ និង​ប្រាក់​ចំណូល​ ឬ​កម្រិត​ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ ដោយ​ក្នុង​នោះ​មាន​ ១៨៨ ប្រទេស​ ។

យោង​តាម​តារាង​សន្ទស្សន៍​នេះ​ ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ប្រទេស​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​ទាំង​ ១០ ប្រទេស មាន​ដូច​ខាង​ក្រោម​៖

១. Norway ៖ ប្រទេស ន័រ​វេស ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ថា​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ​ ដោយ​ក្នុង​នោះ​ប្រទេស​នេះ​ ទទួល​បាន​ពិន្ទុ​ខ្ពស់​ទាំង​អស់​នៅ​ក្នុង​លក្ខខណ្ឌ​ដាក់​ពិន្ទុ​ទាំង​បី​ ហើយ​ដែល​ពិន្ទុ​សរុប​គឺ ០.៩៤៤ ។ អត្រា​សង្ឃឹម​រស់​របស់​ប្រជាជន​ ន័រវេស គឺ​អាយុ ៨១.៦ ឆ្នាំ ចំណែក​ប្រាក់​ចំណូល​ជាតិ​សរុប​ (GNI) សម្រាប់​មនុស្ស​ម្នាក់​ គឺ $ ៦៤,៩៩២ ។ គួរ​បញ្ជាក់​ថា ​ប្រទេស​ ន័រវេស បាន​ជាប់​ជា​ប្រទេស​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​រយៈ​ពេល​ ១២​ ឆ្នាំ​ជាប់​គ្នា​មក​ហើយ​គិត​ត្រឹម​ឆ្នាំ​ ២០១៥ នេះ។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?
២. Australia ៖ ប្រទេស​អូស្ត្រាលី​ទទួល​បាន​ពិន្ទុ​ ០.៩៣៥ ហើយ​អត្រា​សង្ឃឹម​រស់​របស់​ប្រជាជន​គឺ​អាយុ ៨២.៤ ឆ្នាំ។ ប្រទេស​នេះ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ខាង​ការ​អប់រំ​ ដោយ​ក្នុង​នោះ​ ជា​មធ្យម​ប្រជាជន​ អូស្ត្រាលី​ទទួល​បាន​ការ​អប់រំ​យ៉ាង​ហោច​ណាស់​ ១៣ ឆ្នាំ​។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៣. Switzerland ៖ ប្រទេស​ស្វីស​ មាន​អត្រា​សង្ឃឹម​រស់​ខ្ពស់​ជាង​គេ​ គឺ ៨៣ ឆ្នាំ។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៤. Denmark ៖ ប្រទេស​ដាណឺ​ម៉ាក​ ទទួល​បាន​ពិន្ទុ​ HDI ចំនួន ០.៩២៣ និង​មាន​អត្រា​សង្ឃឹម​រស់​ ៨០.២ ឆ្នាំ។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៥. Netherland ៖ ប្រទេស​ហូឡង់​ ទទួល​បាន​ពិន្ទុ​ ០.៩២២ ។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៦. Germany ៖ ប្រទេស​អាឡឺម៉ង់​ ទទួល​បាន​ពិន្ទុ​ ០.៩១៦ មាន​អត្រា​សង្ឃឹម​រស់​អាយុ​៨០.៩ ឆ្នាំ និង GNI ចំនួន $ ៤៣,៩១៩ ក្នុង​មនុស្ស​ម្នាក់​។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៦. Ireland ៖ ប្រទេស​អៀឡង់​ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៦ ដូច​ប្រទេស​អាឡឺម៉ង់​ដែរ​ ដោយ​ទទួល​បាន​ពិន្ទុ​ ០.៩១៦ ដូច​គ្នា។ ប្រទេស​នេះ​ មាន​អត្រា​សង្ឃឹម​រស់​ ៨០.៩ ឆ្នាំ និង​មាន GNI ចំនួន $៤៣,៩១៩ ក្នុង​មនុស្ស​ម្នាក់​។
ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៨. United States ៖ សហរដ្ឋ​អាមេរិក​ទទួល​បាន​ពិន្ទុ​ ០.៩១៥ មាន​អត្រា​សង្ឃឹម​រស់​ ៧៩.១ ឆ្នាំ និង GNI $៥២,៩៤៧ ក្នុង​មនុស្ស​ម្នាក់​ ។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៩. Canada ៖ ប្រទេស​កាណាដា​ ទទួល​បាន​ពិន្ទុ​ ០.៩១៣ មាន​អត្រា​សង្ឃឹម​រស់​ ៨២ ឆ្នាំ និង GNI $៤២,១៥៥ ក្នុង​មនុស្ស​ម្នាក់​ ។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

៩. New Zealand ៖ ប្រទេស​ញូហ្សឺឡែន​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៩ ដូច​ប្រទេស​កាណាដា​ដែរ​ ដោយ​ក្នុង​នោះ​អត្រា​សង្ឃឹម​រស់​ ៨១.៨ ឆ្នាំ និង GNI $ ៣២,៦៨៩ ក្នុង​មនុស្ស​ម្នាក់​ ។

ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?

  • ដឹង​ទេ​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥ នេះ​ ប្រទេស​ណាខ្លះ​ជាប់​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: