សុខចិត្តបាត់បង់សង្សារព្រោះតែលុយហើយនឹងឡាន ចុងក្រោយខឹងស្ទើរក្អួតឈាមព្រោះគេប្រាប់ថា …

បើសិនជាអ្នកជាមនុស្សដែលស្រលាញ់សង្សារអ្នកពិតប្រាកដ អ្នកនឹងមិនធ្វើដូចបុរសម្នាក់នៅក្នុងវីដេអូនេះនោះទេ ដោយសារគាត់សុខចិត្តប្រគល់សង្សាររបស់គាត់ទៅឲ្យបុរសដែលគាត់មិនធ្លាប់ស្គាល់ម្នាក់រយៈពេល ៣០ នាទីជាថ្នូរនឹងការទទួលបានលុយដ៏ច្រើន និងរថយន្តទំនើបមួយគ្រឿង។

បើទោះបីជាសង្សាររបស់គាត់បានហាមឃាត់គាត់ និងនិយាយថានឹងឈប់និយាយរកគាត់ (បែកគ្នា) ក៏គាត់នៅតែជ្រើសរើសយកលុយហើយនឹងរថយន្តទំនើបដែរ។ ប៉ុន្តែគាត់មិនបានដឹងថា ទាំងនេះគឺជាការបោកបញ្ឆោត សាកចិត្តគាត់ប៉ុណ្ណោះ ដែលវាត្រូវបានរៀបចំឡើងដោយបុរសម្នាក់នោះនឹងសង្សាររបស់គាត់ដើម្បីចង់ដឹងថាតើគាត់ស្រលាញ់នាងពិតប្រាកដមែនដែរឬអត់?

បន្ទាប់ពីការជ្រើសរើសយករថយន្តនឹងប្រាក់បោះបង់ចោលសង្សារ គាត់ក៏ត្រូវបានគេប្រាប់ថាវាគ្រាន់តែជា Prank ដែលធ្វើឲ្យគាត់មានកំហឹងយ៉ាងខ្លាំង ចំណែកឯសង្សាររបស់គាត់ក៏បានដឹងពីចរិតពិតរបស់គាត់ ហើយថែមទាំងបោះពាក្យសំដីថា ឥលូវអត់បានទាំងលុយ ទាំងឡាន ហើយបាត់បង់ទាំងនាងទៀតផង៕

  • សុខចិត្តបាត់បង់សង្សារព្រោះតែលុយហើយនឹងឡាន ចុងក្រោយខឹងស្ទើរក្អួតឈាមព្រោះគេប្រាប់ថា …已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: