ប៉ូលិស​ចាប់​ជនសង្ស័យម្នាក់ ករណី​ប្រើ​ហឹង្សា​ដោយ​ចេតនា ​

ខេត្តព្រៃវែង៖ថ្ងៃទី២៧ ខែ០៩ ឆ្នាំ២០១៦ វេលាម៉ោង២០និង១០នាទីយប់ នៅចំនុចលើសាលាឆាន់វត្តក្រាំងសុវណ្ណរតនារាម ស្ថិតក្នុងភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ជនរងគ្រោះឈ្មោះវ៉ាន់រី វ៉ាន់រឿន ( ផ្លូច ) ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិឃុំកើតហេតុបានយកកែវវាយទៅលើជនសង្ស័យឈ្មោះ រ៉ន ហេន ( ចាប )ភេទប្រុសអាយុ៣៦ឆ្នាំនៅភូមិឃុំជាមួយគ្នាចំក្បាលផ្នែកខាងមុខមួយកែវ។ ពេលនោះជនសង្ស័យខឹងខ្លាំងពេកក៏បានឆក់យកកែវពីដៃជនរងគ្រោះហើយវាយក្បាលជនរងគ្រោះជាច្រើនដងបណ្តាលអោយបែកហូរឈាមជោកខ្លួនដួលសន្លប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕
ប៉ូលិស​ចាប់​ជនសង្ស័យម្នាក់  ករណី​ប្រើ​ហឹង្សា​ដោយ​ចេតនា ​