ឡាន​មួយគ្រឿង​ក្រឡាប់ នៅ​ផ្លូវ​កោះកុង មិនទាន់​ដឹង​ថា រងគ្រោះ​ប៉ុន្មាន​នាក់​ទេ​

កោះកុង៖ កាលពីព្រឹកថ្ងៃទី ២៩ខែកញ្ញាឆ្នាំ២០១៦នេះមានសេចក្តីរាយការណ៍មកថាមានរថយន្ត Lexus Rx300ពណ៌ស១គ្រឿងបានក្រឡាប់ធ្លាក់ពីលើផ្លូវ អន្ទង់អាំង១កន្លែង លើកំណាត់ផនលូវទៅកោះកុង ។
ទីតាំងដែលគ្រោះថ្នាក់នោះមិនដឹងកន្លែងណាទេ ដោយគ្រាន់តែដឹងថា លើកំណាត់ផ្លូវទៅខេត្តកោះកុង ត្រង់ចំណុចអន្ទង់អាំង១កន្លែង ហើយក៏មិនដឹងថាមានជនរងគ្រោះប៉ុន្មាននាក់ដែរ ។
ប្រភពបានបន្តរថា រថយន្តដែលក្រឡាប់នោះម៉ាកLexus Rx300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 9861 ។ រហូតមកដល់ពេលនេះ ឃើញក្រុមសង្គ្រោះកំពុង មកស្ទូចរថយន្តនោះឡើងវិញហើយ។
ប្រភពបាន បញ្ជាក់ថា ផ្លូវជាតិទៅ កោះកុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានសភាពរអឹលបន្តិច ដោយសារមានភ្លៀងធ្លាក់ជោគជាំ ដូចនេះ សូមឲ្យបងប្អូនអ្នកបើកបរ រថយន្តគ្រប់ប្រភទ មានការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយ យថាហេតុ ។

ឡាន​មួយគ្រឿង​ក្រឡាប់ នៅ​ផ្លូវ​កោះកុង មិនទាន់​ដឹង​ថា រងគ្រោះ​ប៉ុន្មាន​នាក់​ទេ​