ឡាន​បុក​ឡាន បណ្តាលឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ នៅ​ក្រុង​បាន​លុង

រតនគិរី៖ នៅវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នេះត្រង់ចំណុចទល់មុខពន្ធនាគា ភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
រថយន្តទាំង២បើកបរក្នុងទិសដៅស្របគ្នា រថយន្តម៉ាកបែនក្បាល ពណ៌ខៀវអត់ស្លាកលេខ បានបត់មកឆ្វេងចូលលាងឡាន សង្ស័យមិនបានកាច់ភ្លើងស៊ីញ៉ូ ខណៈរថយន្តម៉ាកនីសាន់ ដឹកអ្នកដំណើរ មកពីក្រោយក៏បុកយ៉ាងពេញទំហឹងតែម្តង ចំក្បាលចំហៀងរថយន្តបែន បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។ ក្រោយកើតហេតុរថយន្ត សារ៉ែពន្ធនាគាដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តភ្លាមៗផងដែរ។
បច្ចុប្បន្ន រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ យកមករក្សាទុកនៅការីយាល័យ នៃស្នងការរដ្ឋាននគរបាល ខេត្តរងចាំដោះស្រាយ នៅពេលក្រោយ៕

ឡាន​បុក​ឡាន បណ្តាលឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ នៅ​ក្រុង​បាន​លុង