ម៉ូតូ​បុក​ម៉ូតូ បណ្តាលឱ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​២​នាក់​ ​

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៦ ខណៈដែលកំពុងជិះម៉ូតូកាត់ភ្លៀងស្រាប់តែបុកគ្នាយ៉ាងទំហឹង បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់២នាក់ ហើយត្រូវបានដឹកទៅសង្គ្រោះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។
ជនរងគ្រោះ២នាក់ជិះម៉ូតូធុនហុងដា C125 ពាក់ស្លាក់លេខប៉ៃលិន1A-6821 ដែលជិះក្នុងទឹសដៅពីត្បូងមកជើង តាមបណ្តាយផ្លូវជាតិលេខ៥ ហើយជនរងគ្រោះ២នាក់ទៀត បានជិះម៉ូតូគ្មានស្លាកលេខ  ជិះបញ្ច្រាសទិសគ្នា ពីជើងមកត្បូង។ ហើយមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ដោយម៉ូតូទាំង២គ្រឿងមានល្បឿនលឿន លុះដល់ចំណុចផ្លូវកោងក៏បុកគ្នាពេញទំហឹងលាន់ប្រាវតែម្តង ហើយម៉ូតូខូចយ៉ាងដំណំផងដែរ ។ ទោះបីជាយ៉ាងណា គេមិនទាន់អត្តសញ្ញាណជនរងគ្រោះទាំង៤នាក់នៅឡើយទេ ៕

ម៉ូតូ​បុក​ម៉ូតូ  បណ្តាលឱ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​២​នាក់​ ​