ម៉ូតូ​បុក​ឡាន បណ្តាលឲ្យឡាន​កិន​ចំ​ក្បាល​ស្លាប់​

កណ្តាល៖ នៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោ១៦និង២៥នាទី នៅចំនុចផ្លូវលេខ២១ ភូមិទួលក្រសាំងឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្តាល។
មានម៉ូតូម៉ាក fino ពណ៍ស-ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AY,4288បើកបរដោយឈ្មោះថុល គីមឡុង ភេទស្រី អាយុ១៨ឆ្នាំ រួមដំណើរជាមួយឈ្មោះថុល ឡេងឡាយ ភេទប្រុស អាយុ១២ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)និងឈ្មោះថេង ថាវរិទ្ធ ភេទប្រុស អាយុ០៨ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។
លុះពេលមកដល់ចំណុចកើតហេតុក៏បានប៉ះដៃចង្កូតម៉ូតូនិងជញ្ជាំងរថយន្តបណ្ដាលអោយដួលខ្ទាតឈ្មោះថុល ឡេងឡាយ ចូលក្រោមរថយន្តធ្វើអោយរថយន្តកិនចំក្បាលស្លាប់ភ្លាមៗតែម្ដង ចំណែកឈ្មោះថុល គីមឡេង និង ឈ្មោះថេង ថាវរិទ្ធ រងរបួសស្រាល ។
ក្រោយពេលកើតហេតុរថយន្តបង្កម៉ាកហ៊ិនដាយ(៤៥កៅអី) ពណ៌ខៀវ-ក្រហមនិងស ពាក់ផ្លាកលេខភ្នំពេញ3A-5659 បានបើករត់គេចមកទិសខាងត្បូងដល់ចំណុចផ្សារស្អាងខាងជើង ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ក៏ត្រូវបានកម្លាំងផ្នែកចរាចរណ៍និងប៉ុស្តិ៍ព្រែកគយ ស្ទាក់ឃាត់បានរថយន្តខាងលើយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសា្អង ដោយឡែកអ្នកបើកបរឈ្មោះគឹម វ៉ាន់នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្វែងរក រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ម៉ូតូ​បុក​ឡាន បណ្តាលឲ្យឡាន​កិន​ចំ​ក្បាល​ស្លាប់​