លោក អ៊ីង សំអុល ស្នងការ​ខេត្ត​កែប ត្រូវ​កូនចៅ​ប្ដឹង​ឲ្យ​ដក​តួនាទី​ស្នងការ​ខេត្ត​កែប រឿង​ពុករលួយ​ ​

ខេត្តកែប៖ កាលពីពេលថ្មីៗនេះ បានដាក់ពាក្យប្ដឹងឲ្យមានការដកហូតតួនាទីស្នងការ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយជាច្រើនករណី។

ក្រុមមន្ត្រីនគរបាលទាំងនោះ បានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន ដែលផ្ញើជូនសម្ដេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយចោទលោក អ៊ីង សំអុល ស្នងការខេត្តកែប ថា បានដឹកនាំតាមរបៀបបក្ខពួកនិយម តំលើងស័ក្តិតាមទឹកលុយ គំរាមដកដំណែងមន្ត្រីក្រោមបង្គាប់ ដែលខ្លួនមិនពេញចិត្ត យកម៉ូតូរដ្ឋដែលឧបត្ថម្ភសម្រាប់មន្ត្រីប្រើប្រាស់ ឲ្យទៅក្រុមគ្រួសាររបស់ខ្លួនដែលគ្មានតួនាទី ប្រើពាក្យសម្តីអសីលធម៌ប្រមាថមន្ត្រីក្រោមបង្គាប់ រួមទាំងការបញ្ជាឲ្យដោះលែងជនល្មើសដោយស្ងាត់ៗ ក្រៅប្រព័ន្ធតុលាការជាដើម។

ទាក់ទងការចោទប្រកាន់ទាំងនេះ លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល បានថ្លែងប្រាប់ថា ពិតជាមានពាក្យបណ្តឹងរបស់មន្ត្រី ប្តឹងលោកប្រាកដមែន តែការប្តឹងចោទប្រកាន់ទាំងនេះជារឿងមិនពិតទេ។ លោកថា ក្នុងនាមលោកជាស្នងការ គ្រប់គ្រងមន្ត្រីជាង៤០០នាក់ ជិត២០ឆ្នាំហើយ មិនដែលបានធ្វើអ្វីឲ្យខុសដល់មន្ត្រីនោះទេ ហើយរឿងនេះ លោកក៏មិនចង់ប្តឹងតបអ្វីដែរ៕

លោក អ៊ីង សំអុល ស្នងការ​ខេត្ត​កែប ត្រូវ​កូនចៅ​ប្ដឹង​ឲ្យ​ដក​តួនាទី​ស្នងការ​ខេត្ត​កែប រឿង​ពុករលួយ​ ​