បុរស​ម្នាក់​ជិះ​ម៉ូតូ​ ដួល​បោក​ក្បាល​ធ្លាក់ចូល​ប្រឡាយ​ស្លាប់ ​

បាត់ដំបង៖យុវជនម្នាក់ស្រវឹងស្រាបើកបរក្នុងល្បឿនលឿនបានដួលបោកក្បាលធ្លាក់ចូលក្នុងប្រឡាយស្លាប់នៅនិងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើនឡើងកាលពីវេលាម៉ោង 23.00នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចភូមិទួលស្បូវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1N3994បើកបរដោយឈ្មោះ រិន សុខជាតិភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
បុរស​ម្នាក់​ជិះ​ម៉ូតូ​ ដួល​បោក​ក្បាល​ធ្លាក់ចូល​ប្រឡាយ​ស្លាប់ ​