បុរស​ជនបរទេស​ម្នាក់ ស្លាប់ ដោយសារជំងឺ

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចអោយដឹងថា បុរសចំណាស់ជនបរទេសម្នាក់ ស្លាប់ នៅផ្ទះផ្ទាល់ខ្លួន ស្ថិតនៅក្រុម2 ភូមិ1 សង្កាត់លេខ1 ក្រុងព្រះសីហនុម្តុំក្រោយមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត។ សាកសពឈ្មោះ Michel Andre AUBIN កើតថ្ងៃទី 15-01-1939 សញ្ជាតិ បារាំង មុខរបរ និវត្តន៍ជន ។ករណីស្លាប់នេះបើតាមការផ្តល់ព័ត៌មាន របស់ ( មិត្តស្រី ) ដែលមានឈ្មោះ ជិន សាម៉ុន ភេទ ស្រី អាយុ 36 ឆ្នាំ សញ្ជាតិ ខ្មែរបានឲ្យសមត្ថកិច្ចដឹងថា នៅថ្ងៃទី 28-09-2016/ម៉ោង 07:00នាទី យប់ ដោយមានអាការៈ មិនស្រួលខ្លួន ជនរងគ្រោះ( នោមចេញ ឈាម ) និងចង់ស្ទះក៏បានបញ្ជូនទៅសង្គ្រោះ នៅគ្លីនិក សេតេ រហូតដល់ម៉ោង22:00 នាទីយប់ ថ្ងៃខែឆ្នាំដដែល ក៏បានដឹកត្រឡប់មកផ្ទះវិញ លុះដល់វេលាព្រឹកថ្ងៃទី 29-09-2016 /ម៉ោង 8:30នាទី បំរុងដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ស្រាប់តែ ជនរងគ្រោះ មានអាការៈ ថប់ដង្ហើមម្តងទៀត រួចក៏បានដាច់ខ្យល់ស្លាប់ តែម្តងទៅ ។តាមការពិនិត្យរបស់លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុបានអោយដឹងថាសាកសពឈ្មោះ Michel Andre AUBIN ស្លាប់ដោយសារជម្ងឺ ៕

បុរស​ជនបរទេស​ម្នាក់ ស្លាប់ ដោយសារជំងឺ