​សារៈប្រយោជន៍​នៃ “​ការ​ទំពារ​អាហារ បាន​ម៉ត់​ល្អ​”

​សារៈប្រយោជន៍​នៃ “​ការ​ទំពារ​អាហារ បាន​ម៉ត់​ល្អ​”

មនុស្ស​គ្រប់គ្នា​មិន​បានដឹង​ទេ​ថា ពេល​ញ៉ាំ​អាហារ បើ​អ្នក​ញ៉ាំ​ឲ្យបាន​ម៉ត់​ល្អ អ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​។ យ៉ាងណាមិញ បើ​អ្នក​ញ៉ាំ​លេបៗ នោះ​ក្រពះ​ពោះវៀន និង​សរីរាង្គ​ផ្សេងៗ​ទៀត អាច​នឹង​ជួប​បញ្ហា​ជា​មិនខានឡើយ​។​

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​ការ​ទំពារ​អាហារ​ឲ្យ​ម៉ត់​ល្អ ៖
១. សម្រាប់​អ្នក​ធាត់​លើស​ទម្ងន់ អ្នក​អាច​នឹង​កាត់បន្ថយ​គីឡូ បាន​យ៉ាង​មាន​ប្រសិទ្ធភាព បើ​អ្នក​ទំពារ​អាហារ​បានល្អ​។​
២. ក្រពះ​របស់​អ្នក នឹង​ធ្វើការ​បាន​ល្អ ហើយ​អាច​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល ថា​តើ​អ្នកគួ​រញ៉ាំ​ប៉ុណ្ណា ទើប​គ្រប់គ្រាន់ និង​ឆ្អែត​នោះ​។​
៣. ការរំលាយ​អាហារ គឺ​រាប់​ចាប់​តាំងពី​ក្នុង​មាត់ ដូច្នេះ បើ​ធ្មេញ និង​មាត់​អ្នក​ធ្វើការ​បាន​ល្អ ក្រពះ​ពោះវៀន នឹង​ងាយស្រួល​ក្នុង​កម្ទេច​អាហារ​តូចៗ ដែល​ធ្លាក់​ពី​មាត់​របស់​អ្នក​។​
៤. ការ​ញ៉ាំ​អាហា​យឺតៗ នឹង​ធ្វើឲ្យ​អ្នកដឹង​រសជាតិ​អាហារ ហើយ​ញ៉ាំ​អាហារ​បាន​ឆ្ងាញ់​។​
៥. ការសិក្សា​បាន​បង្ហាញថា អ្នក​ញ៉ាំ​អាហារ​យឺតៗ មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង អ្នក​ដែល​ញ៉ាំ​អាហារ​លឿនៗ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។