ទូរទស្សន៍​ដែល​បំពាក់​បច្ចេក​វិទ្យា​បណ្ដេញ​មូស​របស់​ LG កំពុង​ចាប់​ផ្ដើម​ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌា​

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់កូរ៉េខាងត្បូងគឺ LG ត្រូវបានគេដឹងថាចាប់ផ្ដើមដាក់លក់ប្រភេទទូរទស្សន៍ថ្មីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលទូរទស្សន៍ប្រភេទថ្មីនេះបានបំពាក់នៅបច្ចេកវិទ្យាពិសេសដែលអាចបណ្ដេញមូសបាន ដោយសង្ឃឹមវានឹងអាចជួយបន្ថយបរិមាណនៃជំងឺផ្សេងដែលចម្លងដោយសារមូសដូចជា គ្រុនឈាម , គ្រុនចាញ់ និង Zika ជាដើម ។

ដោយយោងតាមក្រុមហ៊ុន LG បានឲ្យដឹង The TV’s “Mosquito Away Technology” គឺត្រូវបានបំពាក់នៅបច្ចេកវិទ្យា Ultra Sonic ដែលវាបានបញ្ចេញជារលកសម្លេងដើម្បីឲ្យមូសហើរចេញ ក៏ប៉ុន្តែវាមិនបានបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សនោះទេ ។ សូមបញ្ជាក់ថាទូរទស្សន៍នេះវាមាន២ម៉ូដែលផ្សេងគ្នាដោយមួយម៉ូដែលវាតម្លៃប្រមាណជា២៦៥០០rupee ( ៣៩៤ដុល្លារ ) , ខណៈមួយម៉ូដែលទៀតមានតម្លៃប្រមាណជា៤៧៥០០ rupee ( ៧០៦ដុល្លារ ) ។

នៅខែក្រោយក្រុមហ៊ុន LG នឹងដាក់លក់ទូរទស្សន៍ប្រភេទនេះនៅក្នុងប្រទេសហ្វីលីពីននិងសិរីលង្កា ខណៈលោក Kim Sang-yeol ដែលជា LG Electronics official បាននិយាយថាក្រុមហ៊ុនលោកពុំមានគម្រោងដាក់លក់នៅកន្លែងផ្សេងទៀតនៅឡើយទេ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • ទូរទស្សន៍​ដែល​បំពាក់​បច្ចេក​វិទ្យា​បណ្ដេញ​មូស​របស់​ LG កំពុង​ចាប់​ផ្ដើម​ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: