ដឹង​អត់​អ្នក​ណា​ខ្លះ​ជា​កំពូល​អ្នក​វាយ​តេនីស​លំដាប់​ពិភព​លោក​ ?

កីឡា​វាយ​តេនីស​គឺ​ជា​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​តំបន់​អ៊ឹរ៉ុប​ ខណៈ​នៅ​តំបន់​អាស៊ី​កីឡា​ប្រភេទ​នេះ​ហាក់​មិន​ទាន់​មាន​សំទុះ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ឡើយ​ទេ​ ។ តែ​យ៉ាង​ណា​ថ្ងៃ​នេះ​ខេមបូមេក​ចង់​ណែនាំ​ប្រិយ​មិត្ត​ឲ្យ​ស្គាល់​មុខ​មាត់​កីឡាករ​៥​រូប​ដែល​កំពុង​ឈរ​ជា​កំពូល​អ្នក​វាយ​តេនីសលំដាប់​ពិភព​លោក​ ។

1. Novak Djokovic

Novac Djokovic គឺ​ជា​កីឡាករ​វាយ​តេនីស​សញ្ជាតិ​ស៊ែប៊ី​ហើយ​គេ​មាន​អាយុ​២៨​ឆ្នាំ​ ។ បច្ចុប្បន្ន​ Djokovic ជាប់​ចំណាត់​ថ្នាក់​លេខ​១​ពិភព​លោក​ ដោយ​គេ​ធ្លាប់​ប្រកួត​ចំនួន​៨៣២​ប្រកួត​ក្នុង​នោះ​ឈ្នះ​៦៨៦​ប្រកួត​និង​ចាញ់​ចំនួន​១៤៦​ ហើយ​គេ​ធ្លាប់​បាន​ឈ្នះ​ពាន​ទាំង​អស់​រហូត​ដល់​ទៅ​៥៩​ពាន​រង្វាន់​ ។

2. Andy Murray

Andy Murray គឺ​ជា​កីឡាករ​វាយ​តេនីស​សញ្ជាតិ​អង់គ្លេស​ហើយ​គេ​មាន​វ័យ​២៨​ឆ្នាំ​ ។ បច្ចុប្បន្ន​ Murray កំពុង​ឈរ​ជា​កីឡាករ​វាយ​តេនីស​លេខ​២​ពិភព​លោក​ ដោយ​គេ​ធ្លាប់​ប្រកួត​ចំនួន​៧១៧​ប្រកួត​ក្នុង​នោះ​ឈ្នះ​៥៥២​ប្រកួត​និង​ចាញ់​១៦៥​ប្រកួត​ ហើយ​ធ្លាប់​ឈ្នះ​ចំនួន​៣៥​ពាន​រង្វាន់​ ។

3. Roger Federer

Roger Federer បច្ចុប្បន្ន​មាន​វ័យ​៣៤​ឆ្នាំ​ទៅ​ហើយ​គេ​ជា​កីឡាករ​វាយ​តេនីស​សញ្ជាតិ​ស្វីស​ ។ បច្ចុប្បន្ន​គេ​កំពុង​ឈរ​នៅ​លំដាប់​លេខ​៣​ពិភពលោក​ ដោយ​គេ​ធ្លាប់​ប្រកួត​រហូត​ដល់​១២៩៧ ដោយ​ក្នុង​នោះ​ឈ្នះ​១០៥៩​ខណៈ​ចាញ់​ចំនួន​២៣៨​ប្រកួត​និង​ធ្លាប់​ឈ្នះ​ចំនួន​៨៨​ពាន​រង្វាន់​ ។

4. Stan Wawrinka

Stan Wawrinka បច្ចុប្បន្ន​មាន​វ័យ​៣០​ឆ្នាំ​គេ​ក៏​ជា​កីឡាករ​សញ្ជាតិ​ស្វីស​ដូច​ Federer ដែរ​ ។ បច្ចុប្បន្ន​ Wawrinkaកំពុង​ឈរ​នៅ​ចំណាត់​លេខ​៤​ពិភព​លោក​ គេ​ធ្លាប់​ប្រកួត​ចំនួន​៦៦៥​ប្រកួត​ហើយ​ក្នុង​នោះ​ឈ្នះ​ចំនួន​៣៩២​និង​ចាញ់​២៣៣​ប្រកួត​ ធ្លាប់​ឈ្នះ​ចំនួន​១១​ពាន​រង្វាន់​ ។

5. Rafael Nadal

Rafael Nadal គឺ​ជា​កីឡាករ​វាយ​តេនីស​សញ្ជាតិ​អេស្ប៉ាញ​ហើយ​គេ​មាន​វ័យ​២៩​ឆ្នាំ​ ។ បច្ចុប្បន្ន​គេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ពិភព​លោក​ គេ​ធ្លាប់​ប្រកួត​ចំនួន​៩២៧​ប្រកួត​ហើយ​ក្នុង​នោះ​ឈ្នះ​៧៦៧​និង​ចាញ់​ចំនួន​១៦០​ ហើយ​គេ​ធ្លាប់​បាន​ឈ្នះ​ចំនួន​៦៧​ពាន​រង្វាន់​ ៕

  • ដឹង​អត់​អ្នក​ណា​ខ្លះ​ជា​កំពូល​អ្នក​វាយ​តេនីស​លំដាប់​ពិភព​លោក​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: