Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

Jose Mourinho ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Manchester United ​​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​ដាច់​ខាត​ត្រូវ​តែ​ឈ្នះ​​ក្រុម​ Zorya Luhansk ​​នៅ​ UEFA Europa League ​វេលា​ម៉ោង​០២:០៥​នាទី​យប់​នេះ​ឲ្យ​បាន បន្ទាប់​ពី​​ចាញ់​១​ប្រកួត​​​​មុន​ កាល​បើក​ឆាក​ពូល​ A។

 

Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

Jose Mourinho ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Manchester United

 

Man Utd ​បាន​ភ្លាត់​ចាញ់​ Feyenoord ​​១-០ ​​កាល​​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​០​ពិន្ទុ ស្ថិត​នៅ​បាត​តារាង​ពូល​ A បច្ចុប្បន្ន ខណៈ​ដែល​​ក្រុម​ Zorya ស្មើ​ជាមួយ​ Fenerbahce ​១-១។ ប៉ុន្តែ​សម្រាប់​ប្រកួត​នៅ​ Old Trafford ​​ប៉ះ​ក្រុម​មក​ពី​អ៊ុយក្រែន​ (Zorya) ​យប់​នេះ​ ​អ្នកចាត់ការ​រហស្សនាម​ “Special One” ​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​មិន​អាច​ស្មើ​ ឬ​ចាញ់​ទេ ពោល​គឺ​ត្រូវ​តែ​ឈ្នះ។

 

Mourinho ​បាន​​ថ្លែង​ក្នុង​សន្និសីទកាសែត​ម្សិល​មិញ​ថា៖ “វា​ជា​ការ​ប្រកួត​សំខាន់​ណាស់។ និយាយ​ឲ្យ​ស្មោះ​ត្រង់​ ខ្ញុំ​គិត​ថា​​យើង​ត្រូវ​តែ​ឈ្នះ។ បើ​យើង​មិន​ឈ្នះ​ប្រកួត​នេះ​ យើង​នៅ​សល់​៤​ប្រកួត​ទៀត​ ​ដែល​ចាំ​បាច់​ត្រូវ​តែ​ឈ្នះ​ទាំង​អស់ ហើយ​វា​នឹង​ក្លាយ​ជា​ការ​លំបាក។ ដូច្នេះ​យើង​ត្រូវ​តែ​​ឈ្នះ​ប្រកួត​នេះ”។

 

អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា យប់​នេះ​​លោក​នឹង​ដាក់​កីឡាករ​​ជម្រើស​ដំបូង​ខ្លាំងៗ​ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​ដែល​ធ្លាប់​មាន​ព័ត៌មាន​ថា​ ទៅ​លំហែ​កាយ​នៅ​អ៊ីតាលី​​នោះ នឹង​ចូល​លេង​​​បាន​​ធម្មតា​ រួម​ទាំង​​ Anthony Martial ​​ក៏​នឹង​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​ផង​ដែរ៕

 

១១​នាក់​ដំបូង​​របស់​ Man Utd ​យប់​នេះ​​អាច​មាន៖

 

Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

 

Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

 

Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

 

Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

 

Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

 

Mourinho៖ “Man Utd ​ត្រូវ​តែ​ឈ្នះ​ Zorya ​នៅ​ UEL ​យប់​នេះ”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal