ចិន​គ្រោង​នឹង​ប្រើ​ប្រាស់​ឡាន​ក្រុង​ប្រភេទ​ថ្មី​ដែល​អាច​ផ្ទុក​មនុស្ស​ដល់​ទៅ​១៤០០​នាក់​

ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករដូចនេះចំនួននៃរថយន្តក៏មានច្រើនផងដែរដែលបណ្ដាលអោយមានបញ្ហាកកស្ទះចរាចរណ៍ហើយវាបានក្លាយទៅជារឿងដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសដ៏ជឿនលឿនមួយនេះផងដែរ ។

យ៉ាងណាដើម្បីដោះស្រាយបញ្ហានេះប្រទេសចិនគ្រោងនឹងប្រើប្រាស់រថយន្តក្រុងប្រភេទថ្មីដែលមានឈ្មោះថា Straddling Bus ។ ដែលរថយន្តក្រុងនេះអាចផ្ទុកអ្នកដំណើរបានប្រមាណជា១៤០០នាក់ ហើយរឿងដ៏សំខាន់គឺរថយន្តនេះមានទទឹងប្រមាណជា៧.៨ម៉ែត្រ ហើយបាតរបស់រថយន្តនេះមានកំពស់ប្រមាណជា៧ហ្វីតពីដី ( ២.១៣ម៉ែត្រ )  ដែលមានន័យថារថយន្តផ្សេងៗដែលមានកំពស់ក្រោមនេះអាចបន្តដំណើរទៅមុខបានធម្មតា ហើយជាពិសេសនៅពេលកកស្ទះចរាចរណ៍រថយន្តក្រុងថ្មីនេះនៅតែអាចបន្តដំណើរបានដដែលបើសិនជារថយន្តខាងមុខវាមានកំពស់ទាបជាងបាតរបស់វានោះ ។

ហើយចំណុចមួយទៀតនោះរថយន្តប្រភេទថ្មីនេះមិនធ្វើឲ្យប៉ះពាល់បរិស្ថានផងដែរ ដោយរថយន្តនេះនឹងប្រើប្រាស់នូវថាមពលអគ្គិសនីជំនួសឥន្ធនៈ ហើយល្បឿនអតិបរមានរបស់វាគឺប្រមាណជា ៤០ Mile ក្នុងមួយម៉ោង ( ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ) ។

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ចិន​គ្រោង​នឹង​ប្រើ​ប្រាស់​ឡាន​ក្រុង​ប្រភេទ​ថ្មី​ដែល​អាច​ផ្ទុក​មនុស្ស​ដល់​ទៅ​១៤០០​នាក់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: