ព្រឹក​មិញ! ពន្ធនា​គា​រខេត្ត​បន្ទាយមាន​ជ័យ ប្រារព្ធពិធី​រាប់​បាត្រ

ខេត្តបន្ទា​យ​មាន​ជ័យ ​៖ ​អ្នកទោស​ចំនួន​១,២១១​នាក់​ មាន​ស្រី​១១១​នាក់​ បាន​ធ្វើ​ពិធី​ដាក់​បាត្រ​​​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​វិញ្ញាណ​ក្ខ​ន្ធបុព្វ​កា​រី​ជន ដែល​រៀបចំឡើង​​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ កញ្ញា ​នេះ ស្ថិត​​នៅ​ពន្ធនាគា​ខេត្តបន្ទាយមានជ័យ​ ។

លោកហឹ​ន សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​ ឱ្យ​ដឹង​ថា ​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​មាន​សរុប​ចំនួន​១,២១១​នាក់​ ក្នុង​នោះ​មាន​ស្រី​១១១​នាក់ មាន​​អនីតិជន​ចំនួន​៤៩​នាក់​ ស្រី​៥​នាក់ ជនបរទេស​​ចំនួន​២៤​នាក់​ ស្រី​៦​នាក់​ ​​ជនជាតិ​ថៃ​ចំនួន​១២​នាក់ ​ស្រី​និង​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ ​ជនជាតិ​ឡាវ​ចំនួន​០១​នាក់ ​ជនជាតិ​ចិន​ចំនួន​០១​នាក់ និង​ក្មេង​តាម​ម្តាយ​ក្រោម​អាយុ​៣​ឆ្នាំ ​មាន​ចំនួន​១០​នាក់ ​ស្រី​៤​នាក់ ​។

​លោក​​បន្តថា ​ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​និង​អភិបាលខេត្ត​ ហើយ​ពន្ធនាគា​ខេត្តបន្ទាយមានជ័យ​ បានឱ្យជន​ជាប់​ឃុំ ធ្វើ​ពិធី​ដាក់​បាត្រ​ជូនព្រះសង្ឃ​​មាន​ចំនួន៥​អ​ង្ឃ ​និងមានប្រគេន​ភេ​សជ្ជ៖ ​និងសាដក់​​​ ដើម្បី​ឧ​ទ្ធិ​ស​កុសលផល​បុណ្ យ​ជូន​ចំពោះ​វិញ្ញាណ​ក្ខ​ន្្ធបុព្វការី​ជន ​។