ដឹង​អត់​ Arsenal ធ្លាប់​ឈ្នះ​ពាន​ English Premier League ដោយ​មិន​ចាញ់​សូម្បី​តែ​មួយ​ប្រកួត​ តើ​កាល​ពី​រដូវ​កាល​ណា​ទៅ​ ?

ការ​ប្រកួត​នៅ​ក្នុង​ក្រប​ខណ្ឌ​ English Premier League មាន​ក្លឹប​ចំនួន​២០​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ដែល​ក្នុង​មួយ​រដូវ​កាល​ក្លឹប​នីមួយៗ​ត្រូវ​ធ្វើ​ប្រកួត​៣៨​ប្រកួត​ ដោយ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​១៩​ប្រកួត​ នៅ​ក្រៅ​ដី​ចំនួន​១៩​ប្រកួត​ ។

ដូចនេះ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​ប្រកួត​ដល់​ទៅ​៣៨​ប្រកួត​តែ​មិន​ចាញ់​សូម្បី​តែ​មួយ​ប្រកួត​សោះ​នោះ​ ។ ប៉ុន្តែ​ក្លឹប​ Arsenal ធ្លាប់​បាន​ធ្វើ​វា​ក្នុង​អំឡុង​រដូវ​កាល​ ២០០៣-២០០៤ ដោយ​ក្នុង​ការ​ប្រកួត​៣៨​ប្រកួត​ក្លឹប​ Arsenal ឈ្នះ​ចំនួន​២៦​ប្រកួត​នឹង​ស្មើ​១២​ប្រកួត​ ។ ដែល​សរុប​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​រដូវ​កាល​នោះ​ Arsenal ទទួល​បាន​៩០​ពិន្ទុ​ ដែល​ធ្វើ​ឲ្យ​ Arsenal ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ English Premier League ខណៈ​ Chelsea ដែល​មាន​៧៩​ពិន្ទុ​ត្រូវ​ឈរ​ត្រឹម​ជា​ជើង​ឯក​រង​ ។

គួរ​រំលឹក​ថា​ក្នុង​រដូវ​កាល​នោះ​ដែរ​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​ Arsenal គឺ​ Thierry Henry ក៏​ឈរ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ English Premier League ផង​ដែរ​ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៧​ប្រកួត​ ។

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​អត់​ Arsenal ធ្លាប់​ឈ្នះ​ពាន​ English Premier League ដោយ​មិន​ចាញ់​សូម្បី​តែ​មួយ​ប្រកួត​ តើ​កាល​ពី​រដូវ​កាល​ណា​ទៅ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: