មើល​មួយ​ភ្លែត​ស្មាន​តែ​សាន ផានិត ប៉ុន្តែ​ពេល​ច្រៀង​ធ្វើ​ត្រាប់​តាម​តារា​ចម្រៀង​​​វិញ​​ស្រដៀង​ស្ទើរ​គ្រប់​ផលិត​កម្ម

កាល​ពី​ពេល​ថ្មីៗ​នេះ​វីដេអូ​ដ៏​ទាក់​ទាញ​មួយ​ត្រូវ​បាន​អ្នក​លេង​ Facebook អាជីព​ម្នាក់​បាន​ធ្វើ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook (មិន​មែន​ម្ចាស់​ដើម​នៃ​​វីដេអូ) ដែល​វា​បាន​ធ្វើ​ឲ្យ​អ្នក​លេង​ Facebook ដទៃ​ជា​ច្រើន​ម៉ឺ​ន​នាក់​បាន​​​ចុច​ទស្សនា​ អម​ជាមួយ​នឹង​ការ​ចុច​ Like ចំនួន​រាប់​ពាន់​នាក់ និង​ Comment រាប់​រយ​ផង​ដែរ។

នៅ​ក្នុង​វីដេអូ​នោះ​អ្វី​ដែល​ជា​រឿង​​ទាក់​ទាញ​ចិត្ត​អ្នក​​លេង Facebook បំផុត​នោះ​គឺ បុរស​ម្នាក់​ដែល​មើល​មួយ​ភ្លែត​ច្រឡំ​នឹង​លោក​ សាន ផានិត បាន​ធ្វើ​ការ​ច្រៀង​ត្រាប់​តាម​​អតីត​តារា​ចម្រៀង​ លោក សាន ផានិត និង​ តារា​ចម្រៀង​​ច្រើន​រូប​​ទៀត​ដែល​មក​ស្ទើរ​តែ​ពី​គ្រប់​ផលិត​កម្ម ដែល​មាន​ដូចជា លោក Eno, លោក ករុណា ពេជ្រ, លោក រិន សាវ៉េត,និង លោក ឆន សុវណ្ណ​រាជ។ ហើយ​ការ​ត្រាប់​តាម​ទៀត​សោត​ក៏​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​សរសើរ​ថា ស្រដៀង​ខ្លាំង​ណាស់ ហើយ​កាន់​តែ​ស្រដៀង​បំផុត​នោះ​គឺ​ស្ទីល​ច្រៀង​របស់​លោក សាន ផានិត និង​ លោក Eno។

ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដោយ​សារ​​តែ​ក្រុមការងារ​ ខេមបូមេក មិន​ទាន់​អាច​ស្វែង​រក​ប្រភព​ដើម​នៃ​វីដេអូ​នេះ (គណនី​របស់​បុរស​នៅ​ក្នុង​វីដេអូ) ក្រោយ​ពេល​ដែល​ស្វែង​រក​ឃើញ​ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​ពី​គាត់​ម្ដង​ទៀត​នៅ​អត្ថបទ​ក្រោយ ៕​​

អត្ថបទ ៖ ជលស័យ
ប្រភព ៖ Facebook

  • មើល​មួយ​ភ្លែត​ស្មាន​តែ​សាន ផានិត ប៉ុន្តែ​ពេល​ច្រៀង​ធ្វើ​ត្រាប់​តាម​តារា​ចម្រៀង​​​វិញ​​ស្រដៀង​ស្ទើរ​គ្រប់​ផលិត​កម្ម已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: