តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​អ្នក​ឈប់​បរិភោគ​អាហារ​? ចម្លើយ​សឹង​មិន​គួរ​ឲ្យ​ជឿ​

មនុស្ស​​គ្រប់​គ្នា​ដឹង​ជា​ទូទៅ​ថា គ្មាន​ភាវៈ​រស់​ណាមួយ​អាច​រស់​នៅ​ដោយ​មិន​មាន​ចំណី​អាហារ​នោះ​ទេ មិន​ថា​ជា​មនុស្ស​ ​សត្វ​ ឬ​រុក្ខជាតិ​ឡើយ​។

ដូចនេះ តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​ អ្នក​ឈប់​បរិភោគ​អាហារ?

ចម្លើយ​គឺ​ជា​រឿង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ ព្រោះ​ថា​តាម​ពិត​ទៅ មនុស្ស​ម្នាក់​អាច​រស់នៅ​បាន​​ពី​៣​សប្ដាហ៍​ ទៅ​៧០​ថ្ងៃ​ ដោយ​មិន​​បរិភោគ​អាហារ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ផល​ប៉ះពាល់​គឺ​មាន​ភាព​ធ្ងន់ធ្ងរ​ ព្រោះ​ថា​រាងកាយ​អ្នក​ប្រើ​អស់​នូវ​ជាតិ​គ្លុយកូស​ សារធាតុ​ខ្លាញ់​ និង​សាច់ដុំ​ដើម្បី​ថាមពល​ក្នុង​រាងកាយ​។

ជា​ធម្មតា​អំឡុង​ពេល​៦​ម៉ោង​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ រាងកាយ​របស់​អ្នក​នៅ​ដំណើរការ​ធម្មតា​ ព្រោះ​ថា​ វា​មាន​ជាតិ​គ្លីកូសែន​​គ្រប់គ្រាន់​ដើម្បី​បម្លែង​ជា​ជាតិ​គ្លុយកូស​។ ប៉ុន្តែ​នៅ​ចន្លោះ​រវាង​៦​ម៉ោង និង​៧២​ម៉ោង​ក្រោយ​​ពេល​បរិភោគ​អាហារ​ ខួរក្បាល​របស់​អ្នក​នឹង​ចាប់​ផ្ដើម​បំពេញ​មុខងារ​​អន់ថយ​ជាង​ធម្មតា​។ ជាមួយ​គ្នា​នេះ​ដែរ​ ពេលវេលា​កន្លង​ផុត​ទៅ​ កំហាប់​ឆ្អឹង​នឹង​ទទួល​រង​ផល​ប៉ះពាល់​ ចំណែក​ស្ត្រី​វិញ​នឹង​លែង​មាន​រដូវ​ ដោយសារ​ថា​រាងកាយ​ត្រូវ​សន្សំ​ថាមពល​ក្នុង​ខ្លួន​។

លើស​ពី​នេះ​ទៀត​ ការ​មិន​បរិភោគ​អាហារ​យូរ​ទៅ​នឹង​ធ្វើ​អោយ​​សាច់ដុំ និង​បេះដូង​ចុះ​ទន់ខ្សោយ​ទៅ​ៗ​ ហើយ​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ញុំា​អាហារ​មិន​សូវ​បាន​ភាគ​ច្រើន​​ ងាយ​នឹង​ស្លាប់​ដោយសារ​​​រោគ​គាំង​បេះដូង។

ពាក់ព័ន្ធ​នឹង​ការ​បរិភោគ​អាហារ​នេះ​ គួរ​បញ្ជាក់​ផង​ដែរ​ បើ​តាម​របាយការណ៍​​ថ្មីៗ​របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មនុស្ស​ម្នាក់​ក្នុង​ចំណោម​៩​នាក់​ មិន​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​​ធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​។ ក្នុង​នោះ​ដែរ​ ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​ Imperial College London សម្រាប់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ នៅ​តំបន់​ក្រីក្រ​បំផុត​របស់​ពិភពលោក​ ទម្ងន់​ខ្លួន​ស្រាល​គឺ​ជា​បញ្ហា​​សុខភាព​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​អ្នក​ឈប់​បរិភោគ​អាហារ​? ចម្លើយ​សឹង​មិន​គួរ​ឲ្យ​ជឿ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: