Mkhitaryan បង្ហើប​ថា​ Kagawa ណែនាំ​ខ្លួន​ឲ្យ​ផ្លាស់​មក​លេង​នៅ​ Man Utd

ខ្សែបម្រើសញ្ជាតិអាម៉នៀដ៏លេចធ្លោមួយរូបគឺកីឡាករ Henrikh Mkhitaryan ដែលផ្លាស់ពីក្លឹប Dortmund មកចូលរួមជាមួយ Man Utd នៅរដូវកាលនេះ បង្ហើបថាមិត្តរួមក្រុមនៅក្លឹបចាស់របស់ខ្លួនគឺកីឡាករ Shinji Kagawa ណែនាំគេឲ្យផ្លាស់មក Man Utd ។

ដោយ Henrikh Mkhitaryan បាននិយាយថា « ជារឿយៗ Kagawa តែងតែនិយាយពី Man Utd គាត់តែងប្រាប់ខ្ញុំពីរឿងរ៉ាវល្អដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ក្លឹបមួយនេះ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថាបើអ្នកទៅទីនោះអ្នកត្រូវប្រឹងប្រែងបង្ហាញសមត្ថភាពដ៏ល្អរបស់អ្នកបើមិនដូច្នោះទេ អ្នកមិនអាចបន្តទីនោះបានយូរឡើយ » ។

Henrikh Mkhitaryan បន្តថា « បច្ចុប្បន្នខ្ញុំកំពុងព្យាយាមហ្វឹកហាត់ដើម្បីមានកន្លែងក្នុងជម្រើស១១នាក់ដំបូង ក៏ប៉ុន្តែខ្ញុំមិនទាមទារឲ្យដាក់ខ្ញុំចូលលេងគ្រប់ប្រកួតនោះទេ ខ្ញុំគិតថាគ្រូបង្វឹកអាចសម្រេចចិត្តតាមស្ថានភាពជាក់ស្ដែងថាយើងជួបប្រកួតជាមួយក្រុមណាហើយកីឡាករណាខ្លះគួរដាក់ចូលលេង តែយ៉ាងខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អបំផុតសម្រាប់ប្រកួតដែលខ្ញុំចូលលេង » ។

គួររំលឹកថាកីឡាករ Shinji Kagawa ធ្លាប់លេងនៅក្លឹប Man Utd បាន២រដូវកាលដោយមួយរដូវកាលដំបូងជាមួយ Man Utd ក្រោមដឹកនាំរបស់លោក Sir Alex Fergusonខ្សែបម្រើរូបនេះបង្ហាញទម្រង់យ៉ាងល្អហើយក្នុងនោះក៏រកបាន៦គ្រាប់ផងដែរ ។ តែក្រោយមកក្រោមការដឹកនាំរបស់ David Moyes កីឡាករ Kagawa ចាប់ផ្ដើមធ្លាក់ទម្រង់លេងជាខ្លាំងហើយពេលលោក Luis van Gaal មកដល់កីឡាករ Kagawa ក៏សម្រេចចាកចេញពី Man Utd ត្រលប់ទៅ Dortmund វិញនៅឆ្នាំ២០១៤ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Mkhitaryan បង្ហើប​ថា​ Kagawa ណែនាំ​ខ្លួន​ឲ្យ​ផ្លាស់​មក​លេង​នៅ​ Man Utd已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: