Maid Cafe ហាងកាហ្វេសម្រាប់អ្នកខ្ជិល មានអ្នកបំរើស្រីជាសិស្សសាលា នៅចាំបញ្ចុកអាហារ

ចិន៖ កាលពីពេលថ្មីៗនេះ ហាងកាហ្វេ Maid Cafe មួយបានបើកទ្វាររកស៊ីនៅក្នុងទីក្រុង Hangzhou ប្រទេសចិន សម្រាប់អ្នកដែលចូលចិត្តការញ៉ាំអាហារ ប៉ុន្តែខ្ជិលធ្វើអ្វីទាំងអស់ នឹងមានអ្នកបំរើស្រីស្អាតៗជាសិស្សសាលានៅរងចាំបញ្ចុកជូន។

យោងតាមសារព័ត៌មានរបស់ចិន បានឲ្យដឹងថា ហាងកាហ្វេនៅក្នុងទីក្រុង Hangzhou មួយនេះបានទាកទាញមនុស្សជាច្រើនដែលចង់ដឹងចង់ឮ ចូលមកញ៉ាំអាហារពេលល្ងាច។ ហើយក៏មានអ្នកលេងអ៊ិនធើណេតម្នាក់បាននិយាយថា “ពួកយើងទាំងអស់គ្នាកំពុងតែក្លាយដូចជាប្រទេសជប៉ុន ច្រើនទៅច្រើនទៅហើយ”។ 

គួរបញ្ជាក់ថា ហាងកាហ្វេប្រភេទនេះ បានចាប់ផ្តើមដំបូងនោះក្នុងប្រទេសជប៉ុន មុនពេលដែលវាបានរីករាលដាលទៅកាន់បរទេស។ ហាងនេះត្រូវបានបម្រើសេវាដោយនារីវ័យក្មេងមកពីសាកលវិទ្យាល័យក្នុងស្រុក ដែលបានស្លៀកពាក់ក្នុងឈុតសម្លៀកបំពាក់អ្នកបំរើរបស់បារាំង និងបម្រើទៅដល់ភ្ញៀវគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាន សូម្បីតែកាន់ស្លាព្រាបញ្ចុកអាហារដល់ភ្ញៀវ ប្រសិនបើមានអ្នកចង់។

គោលកាណ៍របស់ហាងនេះហាក់មានការពេញនិយមខ្លាំងទាំងភ្ញៀវដែលចង់ចូលទៅញ៉ាំអាហារ និងបុគ្គលិក។ ដែលវាជារឿងប្រាកដណាស់ថា លុយពិតជាអាចជួយឲ្យយើងមានភាពងាយស្រួល ក្នុងការផ្តល់សេវាកម្ម ថាតើកាន់ស្លាព្រាបញ្ចុកអាហារ ឬក៏បកក្តាមឲ្យភ្ញៀវនោះទេ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត