នារីវ័យក្មេងម្នាក់ ដាក់លក់ព្រហ្មចារីយ៍ នៅលើអ៊ិនធើណេត ដើម្បីយកប្រាក់ទៅរៀននៅបរទេស

រុស្ស៊ី៖ សិស្សស្រីវ័យក្មេង សាច់សខ្ចីម្នាក់ ដែលមិនធ្លាប់ឆ្លងកាត់ការរួមភេទពីមុនមកសោះ បានដាក់លក់ដេញថ្លៃព្រហ្មចារីយ៍របស់នាង ដើម្បីទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់នាង អាចទៅសិក្សានៅបរទេស។

នាង Ariana អាយុ២០ឆ្នាំ មកពីប្រទេសរុស្ស៊ី ពេលនេះកំពុងតែដាក់លក់ដេញថ្លៃព្រហ្មចារីយ៍របស់នាងនៅលើវេបសាយមួយ ក្នុងតម្លៃចាប់ផ្តើមពី ១៥០,០០០ផោន (១៦៨,៣០០ដុល្លារ)។ 

ដោយបានពន្យល់អំពីការសម្រេចចិត្តរបស់នាងមួយនេះ នាង Ariana បាននិយាយថា “សិស្សជាច្រើននាក់បានជួបនឹងបញ្ហាជាច្រើន ក្នុងអំឡុងពេលសិក្សារបស់ពួកគេ ហើយពួកគេត្រូវដោះស្រាយជាមួយបញ្ហាជាច្រើនទាំងនោះ។ អ្នកត្រូវទៅរកការងារធ្វើ ដើម្បីបានប្រាក់បង់ថ្លៃសិក្សារបស់អ្នក”។

នាង Ariana បានបន្ថែមថា “ខ្ញុំចង់ផ្លាស់ទៅប្រទេសដទៃទៀត ដើម្បីទៅរៀនជំនាញពេទ្យ។ ថ្លៃសិក្សានៅសកលវិទ្យាល័យ និងជួលផ្ទះ នឹងមានតម្លៃថ្លៃ។ ខ្ញុំបានស្រមើស្រមៃថា ការរស់នៅឯប្រទេសដទៃ នឹងមានការលំបាកខ្លាំង ដូច្នេះខ្ញុំត្រូវតែដោះស្រាយបន្ទុកហិរញ្ញវត្ថុចេញពីផ្លូវរបស់ខ្ញុំ ដើម្បីអាចផ្ដោតទៅលើការសិក្សាជំនាញពេទ្យរបស់ខ្ញុំ”។

នាង Ariana មិនបានគិតថា ការផ្តល់ខ្លួនប្រាណបែបនេះ ខុសនឹងសីលធម៌នោះទេ។ នាងបាននិយាយថា “វាគឺជាមធ្យោបាយងាយស្រួលបំផុត ដើម្បីរកប្រាក់ ក្នុងរយៈពេលដ៏ខ្លី”។ ហើយនាងបានអះអាងថានាងមិនធ្លាប់មានស្នេហាពីមុនមកនោះទេ ដែលវាជាកត្តាសំខាន់ក្នុងការសម្រេចចិត្តរបស់នាង។

នាងបានបញ្ជាក់ថា ខ្ញុំជាមនុស្សស្រីឯករាជ្យ ហើយអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំបានគិតយ៉ាងយូរ និងពិបាកសម្រេចថាត្រូវធ្វើបែបនេះខ្លាំងណាស់។ ខ្ញុំបានសង្ឃឹមជាយូរណាស់មកហើយ ក្នុងការស្វែងរកស្នេហាដ៏អស្ចារ្យរបស់ខ្ញុំ ប៉ុន្តែវាមិនបានផលសោះ។ ចុះហេតុអ្វីខ្ញុំត្រូវរង់ចាំទៀត? ហើយហេតុអ្វីខ្ញុំត្រូវលះបង់ព្រហ្មចារីយ៍ ទៅឲ្យមនុស្សប្រុសដែលអាចធ្វើឲ្យខ្ញុំខូចចិត្តនៅពេលក្រោយ?៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត