ពិត​ជា​អស្ចារ្យ​ត្រឹម​២២​ប្រកួត​ Aubameyang អាច​រក​បាន​២៥​គ្រាប់​

ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ Borussia Dortmund កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​សមត្ថភាព​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​គេ​យ៉ាង​ខ្លាំង​នៅ​រដូវ​កាល​នេះ​ ដោយ​ទើប​តែ​បង្ហាញ​ខ្លួន​២២​ប្រកួត​ប៉ុណ្ណោះ​ប៉ុន្តែ​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​រហូត​ដល់​២៥​គ្រាប់​ទៅ​ហើយ​ ។

យ៉ាង​ណា​ក្នុង​២៥​គ្រាប់​នោះ​គឺ​ Aubameyang បាន​ស៊ុត​បញ្ចូល​ទី​១៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៤​ប្រកួត​នៅ​ Bundesliga ខណៈ​៧​គ្រាប់​ទៀត​គឺ​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​បង្ហាញ​ខ្លួន​៧​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ UEFA Europa League និង​១​គ្រាប់​ទៀត​គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​បង្ហាញ​ខ្លួន​១​ប្រកួត​នៅ​ការ​ជម្រុះ​យក​ពាន​ DFB-Pokal ។

គួរ​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្កាបុង​រូប​នេះ​បាន​ផ្លាស់​ពី​ក្លឹប​ Saint-Etienne មក​ក្លឹប​ Borussia Dortmund កាល​ពី​ឆ្នាំ​២០១៣​ ។ ហើយ​ក្នុង​២​រដូវ​កាល​កន្លង​មក​ខ្សែ​ប្រយុទ្ធ​រូប​​នេះ​ខ្សែ​តែង​ធ្វើ​បាន​យ៉ាង​ល្អ​ ដោយ​នៅ​រដូវ​កាល​២០១៣-២០១៤​គេ​បាន​ស៊ុត​បញ្ចូល​ទី​១៦​គ្រាប់​ក្នុង​៤៨​ប្រកួត​ ខណៈ​រដូវ​កាល​២០១៤-២០១៥​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៦​ប្រកួត​ ។

តោះ​សូម​ទស្សនា​វីដេអូ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះទាំង​អស់​គ្នា​ ៖

ចាំ​មើល​ៗ​តើ​គេ​អាច​ស៊ុត​បាន​ប៉ុន្មាន​គ្រាប់​ក្រោយ​បញ្ចប់​រដូវ​កាល​២០១៥-២០១៦​នេះ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ពិត​ជា​អស្ចារ្យ​ត្រឹម​២២​ប្រកួត​ Aubameyang អាច​រក​បាន​២៥​គ្រាប់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: