ស្ត្រី​វ័យ​ចំណាស់​បី​នាក់​ចែក​រំលែក​អាថ៌កំបាំង​ក្នុង​ការ​ស្វែង​រក​ស្នេហ៍​ពិត​

បច្ចុប្បន្ននេះ មានការលំបាកកាន់តែខ្លាំងឡើងសម្រាប់មនុស្សគ្រប់រូបនៅក្នុងការស្វែងរកនូវដៃគូជីវិត ចំនួនអ្នកដែលបានរៀបការក៏មានតិចជាងមុន ហើយមនុស្សភាគច្រើនក៏ត្រូវប្រើពេលវេលាយូរជាងមុនក្នុងការជ្រើសរើសដៃគូជីវិតដើម្បីរៀបការ។ ចំណែកចំនួនអ្នកដែលលែងលះគ្នាក៏មានច្រើនជាងមុនផងដែរ។ ដូច្នេះហើយ ស្ត្រីបីរូបនេះ នឹងមកចែករំលែកអាថ៌កំបាំងក្នុងការស្វែងរកស្នេហ៍ពិត ។

១. Joanne អាយុ 66 ឆ្នាំ នៅ Brooklyn រដ្ឋ New York

កាលពីនៅក្មេងលោកយាយមិនបានគិតអ្វីច្រើន និងរកនូវអ្វីដែលត្រឹមត្រូវនោះទេ លោកយាយគ្រាន់តែចង់រៀបការដើម្បីចេញពីផ្ទះ ព្រោះឪពុករបស់គាត់តែងតែធ្វើឲ្យគាត់មានអារម្មណ៍អន់ចិត្ត ហើយចំណែកមិត្តភ័ក្ដិរបស់គាត់វិញ ក៏សុទ្ធតែបានរៀបការអស់ហើយ ដែលនេះនាំឲ្យគាត់មានទស្សនៈអវិជ្ជមានចំពោះខ្លួនឯង ថាល្អមិនគ្រប់គ្រាន់ ទើបសម្រេចចិត្តរៀបការជាមួយស្វាមីទីមួយរបស់គាត់ ។

ប៉ុន្តែពេលនេះលោកយាយ មានការស្ដាយក្រោយចំពោះអ្វីដែលបានកើតឡើង ព្រមទាំងបានលើកថា ប្រសិនបើគាត់គិត និងស្រលាញ់ខ្លួនឯងឲ្យបានច្រើន ម្ល៉េះគាត់មិនចាំបាច់រៀបការជាមួយស្វាមីទីមួយ ហើយលែងគ្នានោះទេ ។

តាមរយៈនេះលោកយាយចង់ប្រាប់ថា ក្នុងការស្វែងរកដៃគូជីវិត អ្នកមិនត្រូវបង្ខំនោះទេ អ្វីដែលវាបម្រុងកើតឡើង វានឹងកើតឡើង ហើយថាអ្នកត្រូវគិតឲ្យបានច្រើន និងមិនត្រូវមានគំនិតអវិជ្ជមានលើខ្លួនឯងឡើយ ។ អ្នកត្រូវធ្វើជាអ្នកជ្រើសរើស មិនមែនជាអ្នកត្រូវគេជ្រើសរើសនោះទេ ។

២. Bella អាយុ 77 ឆ្នាំ នៅCharlottestville រដ្ឋVirginia

លោកយាយថា អ្នកគួរមានការណាត់ជួបឲ្យបានលើសពីមួយនោះ និងជាមួយមនុស្សនានាដែលអ្នកគិតថាអាចទៅជាមួយអ្នកបាន ឲ្យបានច្រើនអ្នក ។ ធ្វើដូចនេះ អ្នកអាចមានឱកាសច្រើននៅក្នុងការជ្រើសរើសមនុស្សដែលល្អបំផុតសម្រាប់ខ្លួនអ្នក។

៣. Honey នៅកោះ Virgin សហរដ្ឋអាមេរិក

មនុស្សដែលអ្នកចង់យកមកធ្វើជាគូអនាគត ត្រូវជាមនុស្សដែលអ្នកចូលចិត្ត ដូច្នេះហើយអ្នកត្រូវចំណាយពេលវេលាឲ្យបានច្រើនក្នុងការស្វែងរក និងជ្រើសរើស ដើម្បីឲ្យមានភាពប្រាកដថា ពិតជាម្នាក់នោះហើយដែលអាចធ្វើជាដៃគូជីវិតរបស់អ្នក មិនមែនគ្រាន់តែជាឃើញគេល្អនៅពេលជួបគ្នាលើកដំបូង មានភាពទាក់ទាញ ហើយអ្នកចាប់អារម្មណ៍ និងសម្រេចថាជាមនុស្សនោះភ្លាមនោះទេ ។

ប្រែសម្រួល ៖ Sophany
ប្រភព ៖

  • ស្ត្រី​វ័យ​ចំណាស់​បី​នាក់​ចែក​រំលែក​អាថ៌កំបាំង​ក្នុង​ការ​ស្វែង​រក​ស្នេហ៍​ពិត​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: