ថ្ងៃកំណើតរបស់នាង Bo Vanda នាំកូនស្រីទៅធ្វើបុណ្យនៅវត្ត ឧទ្ទិសកុសលឱ្យវិញ្ញាណក្ខន្ធស្វាមី!

ថៃ៖ ជាស្ត្រីម៉េម៉ាយម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត ថែមទាំងពូកែផង នាង Bo Vanda អតីតភរិយាតារាសម្តែងលោក Por ឆ្លៀតក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន នៅថ្ងៃនេះ បាននាំកូនស្រីបណ្តូលចិត្តតែមួយគឺអូនតូច Mali ដើម្បីទៅធ្វើបុណ្យឧទ្ទិស កុសលឱ្យសា្វមីជាទីស្រឡាញ់នៅវត្ត។

ក្រោយការស្លាប់បាត់បង់ជីវិតដោយសារជំងឺរ៉ាំរ៉ៃជាច្រើនមុខរបស់លោក Por គិតមកដល់ពេលនេះ គឺមានរយៈពេលប្រាំបួនខែ មកហើយ ដោយតម្រូវឱ្យនាង Bo Vanda ភរិយាកម្សត់ទ្រាំរស់នៅធ្វើជាមេគ្រួសារ និងចិញ្ចឹមកូនស្រីតែម្នាក់ឯង។

នាងតែងបានលើកកម្លាំងដល់ខ្លួនឯងថា នឹងមិនយំនៅចំពោះមុខនរណាម្នាក់ឡើយ ទោះបីជាត្រូវរែកពន់ទុក្ខលំបាកទាំងអស់នេះក៏ដោយ ព្រោះមាននាងតូច Mali ជាកម្លាំងចិត្តគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់នាង។ នាងតូច Mali ជាកម្លាំងចិត្តយ៉ាងសំខាន់ដល់ម្តាយជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះពួកគេ ទាំងពីរនាក់ម្តាយកូនក៏បាននាំគ្នាមកធ្វើបុណ្យឧទ្ទិសកុសល សុំឱ្យលោក Por បានទៅកើតជាតិថ្មី កុំឱ្យអាយុខ្លីដូចជាតិនេះទៀត។

ពិតជាគួរឱ្យសរសើរនាងណាស់ ថ្ងៃកំណើតខ្លួនឯងសុខចិត្តចំណាយពេលវេលា ជាមួយកូនស្រីធ្វើបុណ្យកុសលឧទ្ទិសជូនស្វាមីដែលបានលាចាកលោកទៅហើយ។ បន្ទាប់ពីចេញពីព្រះវិហារនាង Bo Vanda ក៏បានសរសេរនៅក្នុង Instagram ផ្ទាល់ខ្លួនថា៖ «ថ្ងៃកំណើត Bo ឆ្នាំនេះ Bo សូម Por មានក្តីសុខ សូមឱ្យ Por បានទៅកើតនៅកន្លែងដែលស្រស់ស្អាតបំផុត! ស្រឡាញ់ Por ខ្លាំងណាស់»។

នេះគឺជាការអធិស្ឋានជូនពរទៅដល់ស្វាមីជាទីស្រឡាញ់ ហើយសម្រាប់ខ្លួនឯងវិញ នាង Bo Vanda ក៏បានទទួលពាក្យជូនពរជ័យជាច្រើន ពីសំណាក់ក្រុមអ្នកគាំទ្រ ទាំងឡាយ ដែលបានចូលទៅជូនពរនាង កូនស្រីឱ្យមានភាពរឹងមាំ និងមានសេចក្តីសុខ ព្រមទាំងចូលរួមឧទ្ទិសកុសលដល់លោក Por ជាស្វាមីផងដែរ។

ហើយខាងក្រោមនេះគឺទិដ្ឋភាពខ្លះៗ របស់ម្តាយកូន Bo Vanda ដែលបានធ្វើដំណើរ ទៅវត្តមួយនៅក្នុងស្រុក ដើម្បីសុំពរពីព្រះសង្ឃ និងឧទ្ទិសមគ្គផលទាំងប៉ុន្មានជូនដល់វិញ្ញាណក្ខន្ធស្វាមីដែលបានស្លាប់បាត់បង់ជីវិតទៅហើយកាលពីពេលកន្លងទៅ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

  • ថ្ងៃកំណើតរបស់នាង Bo Vanda នាំកូនស្រីទៅធ្វើបុណ្យនៅវត្ត ឧទ្ទិសកុសលឱ្យវិញ្ញាណក្ខន្ធស្វាមី!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:សិល្បៈ