អតីត​តារា​ឆ្នើម​ដែល​ធ្លាប់​ឈ្នះពាន​យ៉ាង​ច្រើន​ជាមួយ​ Man Utd រូប​នេះ​បង្ហើប​រឿង​មួយ​ដែល​គាត់​គិត​ថា​ស្ដាយ​

អតីតកីឡាករឆ្នើមដែលធ្លាប់ឈ្នះពានចំនួន៣៤ជាមួយក្លឹប Manchester United គឺ Ryan Giggs បានបង្ហើបពីរឿងមួយដែលគាត់គិតថាសោកស្ដាយទៅប្រាប់គេហទំព័រ Telegraph ។

ដោយគាត់បាននិយាយថា « កូនប្រុសខ្ញុំគេមិនបានឃើញការលេងដ៏ល្អរបស់ខ្ញុំកាលពីមុនទេ គេបានឃើញត្រឹមការប្រកួតរបស់ខ្ញុំប្រមាណជា២ទៅ៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ » ។

Giggs បន្តថា « ដូចនេះគេមិនបានទុកខ្ញុំនិមិត្តរូបទេ ហើយ Neymar គឺជាតារាសំណព្វចិត្ត បន្ទាប់មកគឺ Cristiano Ronaldo និង Messi ។ ខ្ញុំធ្លាប់និយាយប្រាប់គេថាខ្ញុំធ្លាប់លឿនជាង Messi តែគេនិយាយថាខ្ញុំមិនអាចទេ ដូចនេះខ្ញុំពិតសោកស្ដាយខ្លាំងណាស់ដែលមិនអាចបង្ហាញឲ្យគេឃើញការពិត » ។

គួររំលឹកថា Ryan Giggs ធ្លាប់ចំណាយពេល២៣ឆ្នាំជាមួយក្លឹប Man Utd ដោយគាត់បានជួយ Man Utd ឈ្នះពាន Premier League ចំនួន១៣លើក , ពាន UEFA Champion League ចំនួន២លើក , FA Cup ចំនួន៤លើក , FA Community Shield ចំនួន៩លើក , Football League Cup ចំនួន៣លើក និងពាន UEFA Super Cup , Intercontinental Cup , FIFA Club World Cup ចំនួន១លើកដូចគ្នា ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អតីត​តារា​ឆ្នើម​ដែល​ធ្លាប់​ឈ្នះពាន​យ៉ាង​ច្រើន​ជាមួយ​ Man Utd រូប​នេះ​បង្ហើប​រឿង​មួយ​ដែល​គាត់​គិត​ថា​ស្ដាយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: