Real Madrid ឈ្នះ​យ៉ាង​ផុយ​ស្រប​ពេល​ Barcelona ឈ្នះ​ឡើង​តឹង​ចិត្ត

​ក្នុង​ការ​យប់​មិញ​ដែល​ជា​ការ​ប្រកួត​សប្ដាហ៍​ទី២​នៅ​ La Liga ទាំង​ក្លឹប​ Real Madrid និង​ Barcelona សុទ្ធ​តែ​ទទួល​បាន​ជ័យជំនះ​ដូច​គ្នា​ ។

ដោយ​ Real Madrid បាន​យក​ឈ្នះ​ផុយៗ​ដោយ​លទ្ធផល​៥​ទល់​នឹង​០លើ​ក្លឹប​ Real Betis ។ ដោយ​៥​គ្រាប់​របស់​ Real Madrid ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Gareth Bale ២គ្រាប់​ម្នាក់​ឯង​គឺ​នៅ​នាទី​ទី២​និង​នាទី​៨៩ ខណៈ​កីឡាករ​ Jame Rodriquez ក៏​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ដូច​គ្នា​គឺ​នៅ​នាទី​ទី​៣៩​និង​នាទី​៥០​ ដោយ​ឡែក​មួយ​គ្រាប់​គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Karim Benzema នៅ​នាទី​ទី​៤៧​ ។

ដោយ​ឡែ​ក​ Barcelona បាន​យក​ឈ្នះ​យ៉ាង​ត្រដាបត្រដួស​ដោយ​លទ្ធផល​១ទល់​នឹង​០​លើ​ក្លឹប​ Malaga ។ ក្នុង​ការ​ប្រកួត​នេះ​វា​មិន​មែន​ជា​ប្រកួត​ដ៏​ងាយ​ស្រួល​សម្រាប់​ Barcelona ទេ​ទោះ​ពួក​គេ​មាន​ឱកាស​គ្រប់​គ្រង​បាល់​បាន​ច្រើន​និង​មាន​ឱកាស​ស៊ុត​សំដៅ​ទី​ញឹក​ញាប់​ក៏​ដោយ​ តែ​ទោះ​យ៉ាង​ក្នុង​ការ​ប្រកួត​នេះ​ Barcelonaក៏​នៅ​តែ​អាច​រក​គ្រាប់​បាល់​ជ័យជំនះ​បាន​មួយ​គ្រាប់​ផង​ដែរ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៧៣ដោយ​កីឡាករ​ Thoma Vermaelen ៕

តោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ ៖

អត្ថបទ ៖ វិចទ័រ

  • Real Madrid ឈ្នះ​យ៉ាង​ផុយ​ស្រប​ពេល​ Barcelona ឈ្នះ​ឡើង​តឹង​ចិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: